-ជនសង្ស័យជាប្រពន្ធ បុរសសន្ដិសុខ មានទំនាក់ទំនងស្នេហា ជាមួយជនរងគ្រោះ
ភ្នំពេញ ៖ រយៈពេលជាង ៨ម៉ោងក្រោយ កើតហេតុ កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល រាជ ធានីភ្នំពេញ សហការ ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យជាម្ចាស់ ករណីនោះ បានបើកការស្រាវ ជ្រាវ ឈានទៅ ដល់ការចាប់ខ្លួនជនសង្ស័យក្នុងសកម្មភាព ជះទឹកអាស៊ីតលើនារីសន្ដិសុខនៅរោងចក្រ ស៊ិនតាយហើយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។
បើទោះបីត្រូវបានចាប់ខ្លួន ក៏ដោយនោះប៉ុន្ដែជនសង្ស័យ ដែលជាភរិយាបុរសសន្ដិសុខ មានទំនាក់ទំនង ស្នេហា ជាមួយនារីរងគ្រោះ នោះមិនទាន់បានសារភាពនៅឡើយទេ ពីទង្វើរបស់ខ្លួន ដោយសមត្ថកិច្ចបាន នឹង កំពុងជជីកសួរនាំ ។
ស្នងការរងនិងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ជួន ណារិន្ទ បាន បញ្ជាក់ថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នោះ កម្លាំងនគរបាលរបស់លោក បានឈាន ទៅដល់ការ ឃាត់ខ្លួនជនសង្ស័យរូបនេះ ហើយ ដើម្បីយកមកសួរនាំចាត់ការបន្ដតាម ផ្លូវច្បាប់ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បើទោះ បីមានការឃាត់ខ្លួនក៏ ដោយ នោះ តែរហូត មកដល់ពេលនេះ (ម៉ោង៤) ស្ដ្រីរូបនេះមិន ទាន់ឆ្លើយសារភាពនៅឡើយទេ ។
លោកយឹម សារ៉ាន់ បានបន្ដថា ដោយសារ មិនទាន់ឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួន នោះ នគរបាល របស់ លោកនិងមន្ដ្រីជំនាញ បាននឹងកំពុងពិនិត្យភស្ដុតាង ដូចជាទឹកអា ស៊ីត ដែលខ្ទាតមកលើស្ដ្រីសង្ស័យ ពីព្រោះ ពេលធ្វើសកម្មភាពជះនោះ ទឹកអាស៊ីតច្បាស់ ជាខ្ទាតមកលើខ្លួនឯងខ្លះហើយ ។
យ៉ាងណាក៏ដោយ នគរបាលបាននឹងកំពុង ធ្វើការសាកសួរបន្ដទៀត រកឱ្យឃើញថា តើ ស្ដ្រីរូបនេះ ពិតជាជនដៃ ដល់ក្នុងសកម្មភាព ជះទឹកអាស៊ីតកាលពីព្រឹកមិញ ឬមួយយ៉ាង ណានោះ ។
តាមលោកយឹម សារ៉ាន់ ស្ដ្រីរូបនេះ ជា ភរិយារបស់បុរសសន្ដិសុខ ដែលលួចទំនាក់ ទំនងស្នេហា ជាមួយនារីរងគ្រោះ ៕
អាន៖ Updated ៖ ករណីជះទឹកអាស៊ីតលើ នារី វ័យក្មេងរូបស្រស់ ផ្ដើមចេញពីរឿង លួចទំនាក់ទំនង ប្ដីគេ