CamNews

ព័ត៌មានជាតិ 

យប់ឡើងបាត់ម៉ូតូ លុះព្រឹកឡើង មករកទិញម៉ូតូថ្មី ស្រាប់តែឃើញចោរ កំពុងជិះតាមផ្លូវ ប្តឹងសមត្ថកិច្ចជួយឃាត់

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវកម្លាំង នគរបាលប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួននៅ ចំណុចស្តុប កុង
ទីណង់តាល់ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ពីបទលួចម៉ូតូបានសម្រច កាលពីវេលា ម៉ោង
១០និង៣០នាទី យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនម្នាក់
ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះ យាន ភារម្យ ភេទប្រុស អាយុ
២៣ឆ្នាំ មុខរបរជាងសំណង់ ទាំងពីរនាក់ ស្នាក់នៅភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ
មានជយ័។ ចំណែក ជនរងគ្រោះឈ្មោះ ឆ ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ
១២១៩បេ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបររកស៊ីលក់ដូរនៅផ្ទះ។

ជនរងគ្រោះ បាននិយាយថា  នៅវេលាយប់ម៉ោងកើតហេតុ រូបគាត់បានយកម៉ូតូមួយ គ្រឿងម៉ាកវីវ៉ា
(១២៥) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-8493 ទៅចតទុកនៅ មុខផ្ទះ ហើយដើចូលទៅក្នុងផ្ទះ
មួយភ្លែត រួចចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ។

បន្ទាប់ពីបាត់ម៉ូតូ គាត់បានទៅប្តឹងនៅប៉ុស្តិ៍នគរបាល ចាក់អង្រែលើ ហើយក៏ត្រឡប់មកផ្ទះវិញ លុះ
ព្រឹកឡើង បុរសរងគ្រោះ បានខ្ចីម៉ូតូបងប្អូនជិះ មកភ្នំពេញក្នុងបំណង មកកន្លែងលក់ទិញម៉ូតូម្តុំផ្សារ
អូប្ញស្សី សំពៅមាស និងម្តុំគីរីរម្យ ពេលជិះ ម៉ូតូមកចំណុចខាង មុខក្រសួងមហាផ្ទៃ តាមផ្លូវព្រះនរោ
ត្តម ក៏ប្រទះឃើញ និងស្គាល់ភិនភាគ ម៉ូតូដែលខ្លួនបាត់ កំពុងត្រូវជនសង្ស័យ២នាក់ ជិះយ៉ាង រំភើយ
បានជិះតាមពីក្រោយ ថាតើជនសង្ស័យ ជិះយកទៅខាងណា លុះជិះមកដល់ ចំណុចភ្លើងស្តុបកុងទី
ណង់តាល់ ដោយមានការកក ស្ទះចរាចរណ៍ ជនសង្ស័យទាំងពីរនាក់ បានឈប់យ៉ាងយូរ ។

ពេលនោះ ជនរងគ្រោះបានទៅប្តឹង សមត្ថកិច្ចដែលល្បាតក្បែរនោះ ឲ្យជួយឃាត់ ជនសង្ស័យ
បានភ្លាមៗតែម្តង។ បន្ទាប់ពីនគរបាលនាំខ្លួនជន សង្ស័យទាំងពីរនាក់ និងវត្ថុតាង ទៅកាន់ប៉ុស្តិ៍
នគរបាលទំនប់ទឹក ហើយ ពេលនគរបាល សាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូនេះ ពិត
ជាបានលួចយក របស់គេមែន ។ ចំណែកគ្រឿងក្រៅម៉ូតូ ត្រូវបានជនសង្ស័យដោះលក់ យក
លុយចាយអស់ខ្លះហើយ។ បច្ចុប្បន្ន នគរបាលកំពង់ក៏សាង ឯកសារបញ្ជូន ទៅកាន់អធិការរដ្ឋាន
នគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ