ភ្នំពេញ៖ សន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានសម្រេចបោះឆ្នោតជ្រើសតាំងបេក្ខជនទាំង៣រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានដឹកនាំគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង និងសម្តេច សាយ ឈុំ ជាអនុប្រធានទាំងពីរ (ពុំមានអនុប្រធានទី១ ឬទី២នោះទេ) ជាផ្លូវការហើយ ដោយសម្លេង ៥០៦ លើ ៥០៧៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល