ក្រុម2NE1 ដែលអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់រួចមកហើយថា ជាក្រុមតារាkpop ដែលលេចធ្លោ និងទទួលបានការគាំទ្រជាខ្លាំងទូទាំងសកលលោក។ 2NE1 តែងតែមានការសំដែង concert នៅតាមបណ្តាប្រទេសជាច្រើន ទាំងអាស៊ី និង អឺរ៉ុប។
កាលពីយប់មិញនេះ ការប្រគុំតន្ត្រីរបស់ 2NE1 ក្នុងប្រទេសវៀតណាម បានធ្វើឲអ្នកគាំទ្រ ទាំងអស់មានភាពញាប់ញ័រ រំភើបជាខ្លាំង។ វាពិតជាមានភាពទាក់ទាញ និងធ្វើឲfan ទាំងអស់មិនអាចបំភ្លេចបាន។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីលំអិតដ៏គួរឲចាប់ អារម្មណ៏ ដែលសហគមន៏online បានរកឃើញថា មានបុរសម្នាក់អាចនិយាយបានថាជា អ្នកគាំទ្រឆ្កួតនឹងក្រុមT-araកាលពីឆ្នាំ២០១២នោះ ឥលូវនេះបានលេចមុខជាថ្មី និង ស្រែកគាំទ្រ ដល់2NE1នៅក្នុង concert របស់ពួកគេកាលពីយប់មិញ។
បុរសម្នាក់នៅក្នុងរូប ដែលអ្នកយកការណ៏បានថតបាន នៅក្នុង concert នោះ ពិតជាមាន មុខមាត់ដូច LQT អ្នកគាំទ្រឆ្កួតនឹងក្រុមT-araកាលពីឆ្នាំនោះណាស់។ គេព្យាយាមដើរតាម និងស្រែកគាំទ្រ នៅពេលដែលឃើញក្រុមតារាចំរៀងស្រីស្អាតលេចមុខឡើង។
ប្រសិនជាអ្នក ជាអ្នកគាំទ្រតារាkpop អ្នកប្រាកដជាចាំ ពីព្រឹត្តិការណ៏concert របស់T-ara ក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១២។ ក្រុម fan ប្រុសៗបានទ្រហ៊ោយំអោបគ្នា នៅពេលដែល ឃើញidolរបស់គេបានលេខមុខឡើង។ មានមនុស្សភាគច្រើនបានរិះគន់ថា សកម្មភាព របស់ពួកគេពិតជាគួរឲអស់សំនើច ទន់ខ្សោយ និងគ្មានបានការអ្វីទាល់ តែសោះ។ ទន្ទឹមនឹង នោះក៏មានមតិការពារមួយចំនួនលើកឡើងដែរថា វាគឺជា រឿងធម្មតា ទេ អ្នកណាក៏មាន ប្រតិកម្មដូច្នេះដែរ នៅពេលឃើញidol របស់ខ្លួនបង្ហាញខ្លួននៅនឹងមុខ បែបនេះ។ ប៉ុន្តែក្រុមអ្នកគាំទ្រ បុរសៗទាំងអស់នោះ ជាពិសេស LQT បានក្លាយជា ការចាប់អារម្មណ៏របស់សាធារណៈជននៅកំឡុងពេលនោះ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ kenh14