CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច កំពុងឡោមព័ទ្ធ ផ្ទះទល់មុខ ផ្សារដីហុយ សង្ស័យក្រុមចាប់ ជំរិតតាម អ៊ីនធឺណែត

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថលើផ្ទៃ ប្រទេស និងអាជ្ញាធរមូលដ្ឋាន ដោយមាន ការឯកភាព ពី
តំណាងអយ្យការ នៅវេលា ម៉ោង ៤រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៣ នេះ បាន និង
កំពុងឡោមព័ទ្ធផ្ទះ លេខ ២ តាមបណ្ដោយផ្លូវហាណូយ ទល់ មុខផ្សារដីហុយ ក្នុងខណ្ឌសែន
សុខ សង្ស័យ តាមចាប់ក្រុមចាប់ជំរិត ជនជាតិចិនតាម ប្រព័ន្ធអ៊ិនធឺណែត ។ យ៉ាងណាក៏ដោយ
ពេលចុះឆែកឆេរខាងលើនេះ មានតែអាវុធហត្ថលើផ្ទៃប្រទេសប៉ុណ្ណោះ និងអាជ្ញាធរ ខណ្ឌសែន
សុខ ដែលអាចចូលទៅក្នុងផ្ទះ បាន ដោយឡែកនគរបាលមូលដ្ឋានមិនត្រូវ បានអនុញ្ញាតឱ្យ
ចូលឡើយ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹង ថា ប្រតិបត្ដិការចុះចាប់ជនជាតិចិនខាងលើ នេះ ធ្វើឡើង
តបតាមពាក្យបណ្ដឹងរបស់ រដ្ឋមន្ដ្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក សូរ ឃុន ហើយ
ប្រតិបត្ដិការនេះ ដឹកនាំដោយព្រះរាជអាជ្ញារង សៀង សុខ និងមានការចូលរួមពីលោក ចែម សង្វា
អគ្គាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ តំណាងលោករដ្ឋមន្ដ្រី សូរ ឃុន ហើយប្រតិបត្ដិ
ការ តាមចាប់ក្រុមជនជាតិ ចិនទាំងនេះ ធ្វើ ឡើងក្នុង ២គោលដៅ ក្នុង ខណ្ឌសែនសុខ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ