ភ្នំពេញ ៖ យុវជនម្នាក់ ដែលមានមុខរបរ រាំតាមភោជនីយដ្ឋានពេលយប់ បានលោតពី លើផ្ទះជាន់ទី៤មកក្រោម បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពី ឈ្លោះជាមួយបងប្អូននៅក្នុងផ្ទះ កាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះ លេខ៦២E3 ផ្លូវលេខ១៧៤ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុច សុធារៈ អាយុ២០ឆ្នាំ មុខរបរដើររាំតាមភោជនីយដ្ឋានចល័ត ។
មុនពេលកើតហេតុ បន្ទាប់ពីត្រឡប់មក ពីធ្វើការក្នុងស្ថានភាពស្រវឹង ជនរងគ្រោះ បានឈ្លោះប្រកែកជាមួយបងប្អូន រួចហើយ ឡើងទៅលើជាន់ទី៤ លុះបន្ដិចក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើល ក្រោយពីលោតមកក្រោម បណ្ដាលឱ្យស្លាប់ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នក្រោយពីពិនិត្យសពជនរងគ្រោះ រួចមក សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល