CamNews

ព័ត៌មានជាតិ 

ភ្លៀងមួយមេបាក់ ផ្ទះប្រជាពលរដ្ឋ ៩៣ខ្នង សាលារៀន ៣ខ្នង នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ ៖    ភ្លៀងមួយមេធំលាយខ្យល់ បានធ្វើឲ្យបាក់ផ្ទះ ប្រជាពលរដ្ឋ៩៣ខ្នង
សាលារៀន៣ខ្នង នៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែ
មេសា ឆ្នាំ២០១៣ តែសំណាងល្អ ដែលមិនបណ្តាលឲ្យ ពលរដ្ឋណាម្នាក់រងរបួស ឬស្លាប់បាត់
បង់ជីវិតនោះទេ។

ហេតុការណ៍នេះ បានបង់បោកប៉ើងតំបូល និងបាក់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៩៣ខ្នង មាន
០៦ខ្នងខួចខាត ទាំងស្រុង សាលារឿន០២ខ្នង ប៉ើងតំបូល និងមួយខ្នង រលំទាំងស្រុង មិនអាច
ឲ្យកូន សិស្សចូលរៀន បានឡើយ។

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣នេះ គេបានឃើញវត្តមានលោក ប៉ុក សាលុយ ប្រធានក្រុម
ប្រឹក្សា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងកម្លាំង នគរបាល ស្រុកមង្គលបុរី ជាង
១០០នាក់ ចុះជួយ ប្រមូល និងជួយជញ្ជូនសម្ភារះ របស់ប្រជាពលរដ្ឋ គ្រាដែលកំពុងជួបការលំបាក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ