ភ្នំពេញ : នារីស្រស់ស្អាតវ័យ ក្មេងម្នាក់ បានលោតចេញពីលើម៉ូតូ ពេលកំពុងធ្វើដំណើរជាមួយម្តាយ និងបងប្រុសជីដូនមួយ បណ្តាលឲ្យរលាត់ជើង ដៃ កាលវេលាម៉ោង ៣និង៣០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ទល់មុខសាលារាជធានីភ្នំពេញសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មូលហេតុដែលនាំឲ្យនាង លោតចេញពីលើម៉ូតូពេលកំពុង ធ្វើដំណើរតាមផ្លូវយ៉ាងដូច្នេះ ដោយសារតែ ទាស់ ពាក្យសំដី ជាមួយម្តាយ ។
ស្រ្តីជាម្តាយ បាននិយាយថា គាត់និងកូន ស្រី ឈ្មោះ អាម៉ី អាយុ ១៨ឆ្នាំ ទើបតែធ្វើ ដំណើរពីខេត្តរតន គីរី មកដល់រាជធានីភ្នំពេញ ទាំងយប់ រួចហើយ ក៏ទូរស័ព្ទ ហៅក្មួយប្រុស ជិះម៉ូតូមកយក ទៅ ផ្ទះ ស្រាប់តែពេលកំពុងជិះម៉ូតូ នោះ គាត់និងកូនស្រីឈ្លោះ ទាស់ទែងគ្នាតាមម៉ូតូ ស្រាប់តែកូនស្រីរបស់ គាត់ លោតហក់ចេញពីម៉ូតូ បណ្តាលឲ្យរងរបួសតែម្តង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល