CamNews

ព័ត៌មានជាតិ 

ភ្លៀងធ្លាក់ព្រឹល ជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ខណៈតាមបណ្តាខេត្ត ក៏មានធ្លាក់ផងដែរ

ភ្នំពេញ៖ បន្ទាប់ពីអាកាស ធាតុឡើង កម្តៅខ្លាំងមិនធ្លាប់ មានពីមុនមកនោះ ភ្លៀងមួយមេដែលបង្អុរធ្លាក់នៅល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះ បានកើតមានករណីធ្លាក់ព្រឹល ជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ និងតាម បណ្តាខេត្តមួយចំនួន ។

បើយោងតាមសេចក្តីរាយ ការណ៍របស់ប្រជាពលរដ្ឋ ដោយភ្ជាប់មកជាមួយនូវរូបភាព និងវីដេអូផងនោះ ពួកគាត់អះអាងថា ហេតុការណ៍ធ្លាក់ព្រឹលនេះ មាននៅម្តុំបឹងសាឡាង កន្លែងថ្លឹងរថយន្តអូរបែកក្អម មុខផ្សារ ឯករាជ្យស្ទឹង មានជ័យ និងតាម បណ្តោយផ្លូវ២០៤ជាដើម។ ដោយឡែកនៅតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប បាត់ដំបង ក៏មានភ្លៀងធ្លាក់ព្រិលផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍ភ្លៀងធ្លាក់ព្រឹលនេះ នៅបណ្តាឆ្នាំកន្លងទៅ ក៏ដូចជាឆ្នាំ១៩៩២ ក៏កើតមានហេតុ ការណ៍ នេះផងដែរ នាំឲ្យប្រជាពលរដ្ឋខ្មែរ ដែលមិនធ្លាប់ឃើញហេតុការណ៍នេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP