CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅជាន់ទី៤ សង្កាត់អូរប្ញស្សីទី៤

ភ្នំពេញ ៖ អគ្គិភ័យបាននឹងកំពុង ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅជាន់ទី៤ សង្កាត់អូរប្ញស្សីទី៤ ខណ្ឌ៧មករា កាលពី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ។

នៅពេលនេះ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយកម្លាំងពន្លត់អគ្គិភ័យ កំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះឡើយទេ ។

នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែលនេះ អគ្គិភ័យ បានរលត់ទាំងស្រុងហើយ  ប៉ុន្តែទំហំនៃការខូច ខាត នៅមិនទាន់ដឹងននៅ ឡើយទេ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP