ភ្នំពេញ៖ ដោយសារតែ ជម្លោះជាមួយគ្នា រឿងអ្វីមួយ បានបណ្តាលឲ្យប្តី មិនគិតស្តាយ ទ្រព្យ
សម្បត្តិ បានដុតរថយន្តរបស់ខ្លួន ម៉ាកបាឡែនចោល កាលពីយប់ទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា
ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៩៨ ខណ្ឌឫស្សីកែវ ទល់មុខស្នងការដ្ឋាន នគរ
បាល រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបាឡែន ត្រូវបានអគ្គិភ័យឆេះ
បំផ្លាញទាំងស្រុង ដោយសារតែលោកប្តី បានដុត ខណៈមានជម្លោះ ជាមួយប្រពន្ធ របស់ខ្លូន។
ក្រោយមានករណីនេះកើតហេតុ ត្រូវបានសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿង
មកបាញ់ពន្លត់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល