ចិន៖ បឹង Sayram គឺជាតំបន់ទេសចរណ៍មួយ ដ៏ធំ និងមានសម្រស់ស្រស់ស្អាត ស្ថិតនៅ
ភាគខាងជើងឈៀងខាងលិចក្នុងតំបន់ Xinjiang Uygur ប្រទេសចិន។ បឹង Sayram ជាបឹង
ធម្មជាតិមួយ ដែលសំបូរដោយ រុក្ខជាតិពណ៌បៃតង និងសត្វប្លែកៗ ជាច្រើនរស់នៅក្នុង
តំបន់ជុំវិញបឹងនេះ។
បឹង Sayram គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សំរាប់អ្នកទេសចរណ៍មកកំសាន្តនៅ
រដូវក្តៅ។ អ្នកទេសចរណ៍ភាគច្រើន មកកំសាន្តនៅបឹង Sayram ចូលចិត្តដើរកំសាន្តលើ
វាលស្មៅខៀវស្រងាត់ដ៏ធំល្វឹងល្វើយ ជិះសេះ និង គយគន់ទេសភាពទឹកបឹង Sayram។
វាលស្មៅដ៏ធំធេង បូករួមជាមួយទេសភាពដ៏ស្រស់ត្រកាលរបស់ជួរភ្នំនៅឯនាយ និងទឹកបឹង
ខៀវស្រងាត់ ពេញដោយមច្ឆាជាតិ ធ្វើអោយតំបន់ទេសចរណ៍មួយនេះក្លាយជាទីកន្លែងប្រកប
ដោយភាពទាក់ទាញ ស្រួលដកដង្ហើម និងបាត់អស់ភាពតានតឹង៕
សូមទស្សនា រូបភាពខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ usa.chinadaily