CamNews

ព័ត៌មានជាតិ 

បុរសពោះម៉ាយ ល្បួងនារីមានផ្ទៃពោះ មកផឹកស៊ីនៅផ្ទះ ហើយរំលោភរហូត បានសម្រេច

បាត់ដំបងៈ បុរសពោះម៉ាយកូន២ម្នាក់ ត្រូវកម្លាំង សមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការ បន្ទាប់
ពីបានល្បួងនារី ជិតខាងម្ឋាក់ ដែលមានផ្ទៃពោះ៣ខែ មកផឹកស៊ីនៅក្នុងផ្ទះរបស់ខ្លួន ហើយចាប់
រំលោភបានសម្រេចរហូតដល់ទៅ ២ដងកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ក្នុងសង្កាត់ព្រែក
ព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។

លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យល្មោភកាម
ប៉ាយ ហុងប៉េង ភេទប្រុស អាយុ ៣៨ឆ្នាំ ជាបុរសពោះម៉ាយកូន២នាក់ ត្រូវប្រពន្ធរត់ចោល រស់
នៅក្នុងសង្កាត់ព្រែកព្រះស្តេចក្រុង បាត់ដំបង។ ចំណែកនារីរងគ្រោះជាស្រ្តីមានប្តី និងមានកូន
ក្នុងផ្ទៃ៣ខែទៀតផង រស់នៅភូមិជាមួយគ្នាខាងលើ។

យោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនថ្ងៃកើតហេតុជនសង្ស័យ បានត្រូវឆ្នោត
ចំនួន ៤០ម៉ឺនរៀល ដោយសារតែខ្លួននៅជាមួយកូន២នាក់ ម្នាក់នៅបៅទឹកដោះគោនៅឡើយ
ប្រហែលជាអផ្សុកផង ក៏បានរៀបចំការ ស៊ីផឹកតិចតួច ដោយហៅអ្នកជិតខាងមកចូលរួមទាំងអស់
មានគ្នា ៦នាក់ ស្រី៣នាក់ ប្រុស ៣នាក់ បាននាំគ្នាផឹកស៊ី តាំងពីវេលាម៉ោង៨យប់ដល់ម៉ោង ១០
យប់ ហើយស្រវឹងរៀងខ្លួន ក៏នាំគ្នាលាម្ចាស់ផ្ទះទៅផ្ទះវិញ។ តែពេលនោះ ជនសង្ស័យ ក៏បានឃាត់
ស្រីរងគ្រោះឲ្យនៅជួយរៀបចំទុកដាក់ចានឆ្នាំងសិនចាំទៅក្រោយគេ ក្រោមលេសនេះ ជនរងគ្រោះ
ក៏នៅជួយតាមសម្តីជនសង្ស័យ។

ក្នុងពាក្យបណ្តឹងបន្តថា ពេលឃើញឱកាសល្អ ខណៈស្រ្តីរងគ្រោះនៅតែ២នាក់ខ្លួននោះ បុរសពោះ
ម៉ាយជន់ជោរ ដោយកាមគុណ បានយកកាំបិតចុងស្រួចមកភ្ជង់ក និងបានវាយស្ត្រីរងគ្រោះ១ដៃ
ទៀត និងគំរាមបាញ់ចោល រួច ចាប់អូសដៃជនរងគ្រោះចូលក្នុងបន្ទប់រំលោភអស់រយៈពេលជិត
១ម៉ោង បន្ទាប់មកកូនង៉ាជនសង្ស័យ បានយំឃ្លាន ប៉ៅជនសង្ស័យបានចេញទៅឆុងទឹកដោះគោឲ្យ
កូនបៅសិន ហើយចូលមករំលោភម្តងទៀត។ ខណៈជនរងគ្រោះ កំពុងធ្វើសកម្មភាពជាលើកទី២
នោះ ស្រ្តីរងគ្រោះ ក៏បានធាក់ជនសង្ស័យ១ជើងធ្លាក់ពីលើគ្រែ រត់គេចខ្លួនត្រឡប់ ផ្ទះខ្លួនវិញ។ ភ្លាមៗ
នោះជនរងគ្រោះ បានទូរស័ព្ទប្តឹងកម្លាំងអាវុធហត្ថទាំងយប់។

ក្រោយពីបានទទួលបណ្តឹងហើយ កម្លាំងបានចុះទៅឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គាត់ពិតជាបានចាប់រំលោភនារីរងគ្រោះពិតប្រា
កដមែន តែ មិនបានសម្រេចទេ លុះព្រឹកឡើងក៏ឃើញសមត្ថកិច្ចមកចាប់ខ្លួនតែម្តង។

ក្រោយសាកសួរសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តដើម្បី
ចាត់ការ បន្តតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ