CamNews

ព័ត៌មានជាតិ 

អ្នកមែនប្រហារ អ្នកលេងសន្លប់ស្តូក ពេទ្យថាគ្មានសង្ឃឹម

ព្រះសីហនុ៖ បុរសជាកម្មករ ទូកនេសាទម្នាក់ បានរងរបួសធ្ងន់ បែកក្បាលសន្លប់ នៅនឹងកន្លែង
ដោយសារតែ ត្រូវបុរសម្នាក់ទៀត ជាកម្មករទូកដូចគ្នា វាយនិងឈើជ្រុង ប្រវែងប្រហែល១ម៉ែត្រ
ត្រូវក្បាល២ដំបង រយះចេញឈាម ស្រោចក្បាល និងឆ្អឹងជំនឺ១ដំបង កាលពីថ្ងៃទី២២ ខែឧសភា
ឆ្នាំ២០១៣ វេលាម៉ោង ៣ និង៣០នាទី រសៀលនៅចំណុច តំបន់ទំនប់រលកផែ១៨ (ផែតាហួត)
ក្រុម២២ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៍ទោ ឈុន ឈា មេបញ្ជាការស្នាក់ការសន្តិសុខ ទំនប់រលក បានមានប្រសាសន៍
ឱ្យដឹងថាបុរសរងគ្រោះ ឈ្មោះ ស៊ូ សុខ (ហៅ ចាប) អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិ ទួលស្នែង
ឃុំក្រាំងលឿង ស្រុកបាទី ខេត្តតាកែវ មានភរិយាក្រោយ (ភរិយាមុនលែងលះ) ជាកម្មការិនីនៅរាជ
ធានីភ្នំពេញ ។ មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស្រា ស្រវឹងរួចនិយាយផ្លែផ្កា ឱ្យជនដៃដល់
ឈ្មោះ អាខ្មៅ ដែលកំពុង លេងបៀកំដរ ការអផ្សុកជាមួយកម្មករ ទូកដូចគ្នា ដែលជាហេតុធ្វើឲ្យជន
ដៃ ដល់ទ្រាំមិនបានស្ទុះទៅ យកដំបង មកវាយលើជនរងគ្រោះតែម្តង ។

ក្រោយពេលកើតហេតុជនដៃដល់បានគេចខ្លួនភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅ
សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ។ ពិនិត្យតាមស្ថានភាព របួសរបស់ជនរងគ្រោះ
ដែលមានសភាពធ្ងន់ធ្ងរ ពេទ្យថាគ្មានសង្ឃឹម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ