CamNews

ព័ត៌មានជាតិ 

កម្មករ ស៊ីនទ្រីម្នាក់ ត្រូវរថយន្ត របស់ក្រុមហ៊ុនស៊ីនទ្រី កិនបែកក្បាលធ្លាយខួរ ស្លាប់យ៉ាង អាណោចអាធ័ម

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មបំផុត នៅនឹងកន្លែងកើតហេតុ
ខណៈដែល យុវជនរូបនេះបាន ជិះនៅលើរថយន្តស៊ីនទ្រី ពេលរថយន្តកំពុងបើកបរ ហើយបានធ្លាក់
មកលើថ្នល់ ក៏ត្រូវ រថយន្ត ស៊ីនទ្រី ដែលកំពុងបើកបរ នោះកិនធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលា
ម៉ោង ១៥ និង២០ នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវមុនីរ៉េត ជិតផ្សារស្ទឹង
មានជ័យ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលស្លាប់បាត់ជីវិតក្នុង ខាង
លើនេះមាន ឈ្មោះ ធៀង ធា ភេទប្រុស អាយុ១៨ ឆ្នាំស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន
ជ័យមានមុខ របរជាកម្មករក្នុងក្រុមហ៊ុនស៊ីនទ្រី ។

ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ គេសង្កេតឃើញយុវជនរងគ្រោះ រួមជាមួយនិង កម្មករជា
ពីរ ទៅបីនាក់ ទៀតបានដើរប្រមូល សម្រាមដាក់ក្នុងរថយន្តស៊ីនទ្រី ខណៈប្រមូលសំរាម បានពេញរថ
យន្ត ហើយនោះយុវជនរងគ្រោះបានតោងរថយន្តពីចំហៀងក្នុងបំណងជិះ ទៅកន្លែងចាក់សម្រាមប៉ុន្តែ
តោងមិនបានប៉ុន្មានម៉ែត្រផង ស្រាប់យុវជនឈ្មោះ ធៀង ធា បានធ្លាក់ពីរថយន្តទាំងកំរោលបណ្តាល
ឲ្យ កង រថយន្តស៊ីនទ្រីខាងក្រោយ កិនចំក្បាលបែកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តងទៅ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានចេញមកអន្តរាគមន៍ ធ្វើចរាចរណ៍ជូន អ្នកដំណើរចៀសវាង ការកក
ស្ទះចរាចរណ៍ និងបានសហការជាមួយ និងនគរបាលជំនាញចុះ មកវាស់វែងនាំយករថយន្តស៊ីនទ្រីនេះ
ទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែក
សាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចលើកយកទៅតម្កល់ នៅវត្តសំបួរមាស រង់ចាំទំនាក់ទំនង ទៅ
ក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ