CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព បុរសម្នាក់អណ្ដែត កណ្ដាលទន្លេមុខ វត្ដឧណ្ណាលោម

ភ្នំពេញ ៖ សពបុរសម្នាក់ មិនស្គាល់អត្ដ សញ្ញាណ ត្រូវបានគេប្រទះឃើញអណ្ដែត នៅកណ្ដាល
ទន្លេមុខវត្ដឧណ្ណាលោម ក្នុងខណ្ឌ ដូនពេញ កាលពីវេលា ម៉ោងប្រហែល៩ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ
ឆ្នាំ២០១៣ បង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នៅម្ដុំនោះ ។

យោងតាមសេចក្ដីរាយការណ៍ពីសាក្សី បានឱ្យដឹងថា នៅម៉ោងកើតហេតុនោះ គេ បានឃើញ
សាកសពបុរសម្នាក់ ស្លាប់អណ្ដែត ទឹកទន្លេ ដោយមិនដឹងថា ស្លាប់ពីពេលណា នោះឡើយ និង
មូលហេតុអ្វីនោះទេ។ ក្រោយ មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ ខាងលើនេះ សមត្ថកិច្ច
មូលហេតុនិងសមត្ថ កិច្ចជំនាញ បានចុះទៅត្រួតពិនិត្យនិងស្រង់ សាកសពយកទៅតម្កល់ទុកនៅ
វត្ដប្រជុំ សាគរ ក្នុងសង្កាត់ជ្រោយចង្វារ  ខណ្ឌឫស្សី កែវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានដឹងថា សពជនរងគ្រោះរហូត មកដល់រសៀល
ថ្ងៃដដែលនេះ មិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ ឃើញមានបងប្អូនមក
ទទួលសពនោះដែរ ។

បើតាមសមត្ថកិច្ចសពជនរងគ្រោះមាន អាយុជាង៣០ឆ្នាំ ស្លៀកខូវប៊យខ្លី ពណ៌ខ្មៅ ហើយមិនដឹង
ថា ស្លាប់ពេលណានិងមកពី មូលហេតុអ្វីនោះឡើយ ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានតម្កល់ ទុកនៅវត្ដប្រជុំសាគរ ដើម្បីស្វែងរកសាច់ ញាតិនិងក្រុម
គ្រួសារមកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ