ក្នុងការធ្វើទស្សនកិច្ចមកកាន់ខេត្ត កំពង់ឆ្នាំង អ្នកត្រូវមកទស្សនាភ្នំតាឥន្ទកុំឲ្យខាន។ វាមានទីតាំងនៅក្នុងតំបន់ដ៏ស្រស់ស្អាត ដែលនៅឆ្ងាយពីការរស់នៅដ៏ស្មុគស្មាញនៅក្នុងទីក្រុង វាជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកសម្រាក បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃកន្លែងនោះ។ ក្នុងចំណោមកន្លែងទេសចរណ៍ដទៃទៀត ក្នុងខេត្តកំពង់ឆ្នាំង ភ្នំតាឥន្ទជាកន្លែងដែលអ្នកទេសចរមិនអាចរំលងបាន។
ភ្នំតាឥន្ទ មានចម្ងាយត្រឹមតែ៣គមប៉ុណ្ណោះ ពីខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។ ភ្នំតាឥន្ទ ជាតំបន់អភិរក្សសត្វព្រៃធម្មជាតិមួយ ដែលជម្រកដល់សត្វព្រៃ និងសត្វស្លាបជាច្រើនប្រភេទ។ ភ្នំតាឥន្ទ មានទីតាំងនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ប្រទេសកម្ពុជា។
អ្នកទេសចរ និងអ្នកដំណើរនៅភ្នំតាឥន្ទ អាចទស្សនាជាមួយនឹងសត្វព្រៃដ៏កម្រនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចចំណាយពេលទំនេររបស់អ្នក ដើរលំហែ មើលនិងថតយករួបភាពនៃសត្វស្លាប និងសត្វព្រៃផ្សេងៗជាច្រើនប្រភេទ។ នៅភ្នំតាឥន្ទ យើងអាចមើលឃើញ នូវបក្សីជាច្រើន ដែលបានមករស់នៅ ដើម្បីចិញ្ចឹមកូននៅក្នុងខែរងា៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia