CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូ​ ដឹកស្រីស្នេហ៍ ចេញពីជប់លៀង កណ្តាលយប់ ក្រុមចោរ ស្ទាក់បាញ់ប្លន់ យកម៉ូតូបាត់

ភ្នំពេញៈ យុវជនម្នាក់ ដឹកស្រីស្នេហ៍ ទៅចូលរួមពិធីជប់លៀង នៅផ្ទះមិត្តភ័ក្តិ លុះយប់ជ្រៅ
បន្តិច ក៏បានឌុបគ្នាមក វិញ ខណៈកំពុងតែជិះបណ្តើរ សាងសងបណ្តើរ ក៏ត្រូវក្រុមចោរមាន
គ្នា ៤នាក់ មកកៀបស្ទាក់ បាញ់ប្លន់ត្រូវចំ ក្បាលប្រឆិត រួចយកម៉ូតូជិះគេចខ្លួនបាត់ ចំណែកឯ
ស្រីស្នេហ៍ របស់ នាងនោះ មិនមានរងរបួសនោះទេ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២៤រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ
ឧសភា ឆ្នាំ២០១៣ នៅ ចំណុចខាងត្បូងរង្វង់មូល ចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់
ចោមចៅ ខណ្ឌពោសែនជ័យ ។ 

សាក្សីបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សិទ្ធ និមល ភេទប្រុស អាយុ ២៤ឆ្នាំ
មុខរបរកសិកររស់ នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ចំណែកឯស្រីស្នេហ៍ ពុំត្រូវបាន
គេស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាក ហុងដា សេ ១២៥ ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខ តាកែវ
1B-3209 ។ 

សាក្សីបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងស្រីស្នេហ៍បានឌុបគ្នា ចេញពីផ្ទះពិធីឡើង
គេហដ្ឋាន របស់មិត្តភ័ក្តិ នៅម្តុំសង្កាត់ជើងឯក លុះយប់ជ្រៅបនិ្តច ក៏ឌុបគ្នាបត្រឡប់មកវិញដោយ
ពេលនោះ បានជូនមិត្តភ័ក្តិម្នាក់ ទៀត ទៅផ្ទះនៅស្រុកអង្គស្នួល ដោយជិះតាមបណ្តោយផ្លូវជាតិ
លេខ ៤ លុះពេលត្រឡប់មកវិញ ដល់ម្តុំខាងត្បូង រង្វង់មូលចោមចៅ ស្រាប់តែមានជនល្មើស
ចំនួន ៤ នាក់ ជិះម៉ូតូពីរគ្រឿង ដោយពុំចាំម៉ាក មកកៀបស្ទាក់ពីមុខ រួចហើយក៏វាយជនរងគ្រោះ
ពីបីដៃ ពេលនោះ ជនរងគ្រោះបានប្រតាយប្រតប់ ជាមួយក្រុមជនល្មើស រំពេចនោះ ជន ល្មើស
ម្នាក់បានដក កាំភ្លើងពីចង្កេះ បាញ់សំដៅក្បាលជនរងគ្រោះមួយគ្រាប់ ចំប្រឆិត ឃើញដូច្នេះជន
រងគ្រោះ និង សង្សានាំគ្នារត់គេចខ្លួន ចំណែកឯក្រុមជន សង្ស័យ វិញ ក៏បានបាញ់១គ្រាប់ទៀត
ទើបយកម៉ូតូជិះចេញទៅបាត់ ។ ក្រោយពេលស្ងប់ទៅ ទើបជនរងគ្រោះ បានមកចូលគ្លីនិកចោម
ចៅ ឲ្យគ្រូពេទ្យជួយ រុំរបួសឲ្យ និងបានមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បី
ឲ្យនគរបាល ជួយស្វែងរកជនសង្ស័យ ដើម្បីឃាត់ខ្លួន យកមកផ្តន្ទា ទោស ទៅតាមផ្លូវ ។

គេសង្ឃឹមថា នគរបាលមូលដ្ឋាន និងស្វែងរកក្រុមចោរប្លន់ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់
បានជាមិនខាន ឡើយ ពីព្រោះកន្លងមក ក្រុមចោរ ដែលធ្វើសកម្មភាព រួចហើយគេចខ្លួនឃើញ
ថា នគរបាលមូលដ្ឋាន តែងតែធ្វើ ការស្រាវជ្រាវ ឃាត់ខ្លួនបញ្ជូនទៅតុលារជាបន្តបន្ទាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ