CamNews

ព័ត៌មានជាតិ 

លោក ខៀវ កាញារីទ្ធ ៖ នាយករដ្ឋមន្ដ្រី មិនបានបញ្ជា ឱ្យបិទបណ្ដាញ សង្គម ហ្វេសប៊ុកទេ

ភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន
ធ្វើការអះអាងថា សម្ដេចនាយក រដ្ឋមន្ដ្រី មិនបាន បញ្ជាឱ្យបិទបណ្ដាញទំនាក់ ទំនងសង្គមហ្វេស
ប៊ុក នោះទេ ។

លោកខៀវ កាញារីទ្ធ បានថ្លែងយ៉ាង ដូច្នេះ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣នេះ ខណៈ
ដែលលោកអញ្ជើញ ទៅចូលរួមក្នុងពិធីទិវា សេរីភាព សារ ព័ត៌មាន  ដែលប្រារឰធ្វើឡើងនៅ
សណ្ឋាគារ ហ៊ីម៉ាវ៉ារី ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយ នេះ ខណៈដែលការបោះឆ្នោតជិតឈានចូលមកដល់ សកម្ម
ភាពនយោបាយ ក៏ចាប់ផ្ដើម ពុះកញ្ជ្រោលឡើង ផងដែរ ដោយទាំងអ្នក នយោបាយ ទាំងប្រជា
ពលរដ្ឋដែលកាន់ គណបក្សនយោបាយផ្សេងៗគ្នានោះ បានចាប់ ផ្ដើមធ្វើសកម្មភាពរិះគន់ ទៅ
លើគណបក្ស និងអ្នកនយោបាយដែលខ្លួនមិនពេញចិត្ដ ហើយក៏សរសើរនិងលើកកម្កើង ចំពោះ គណបក្សនិងអ្នកនយោបាយដែលខ្លួនគាំទ្រផងដែរ ។ ក្រៅពីការបញ្ចេញទស្សនៈបញ្ចេញមតិតាម
បណ្ដាញព័ត៌មាននានា ដូច ជាទូរទស្សន៍ វិទ្យុ កាសែត នោះ បណ្ដាញ ទំនាក់ទំនងសង្គម ក៏ត្រូវ
បានគេយកធ្វើជា ឧបករណ៍សម្រាប់ធ្វើការឃោសនា វាយប្រហារ ជេរបញ្ចោរ និងគាំទ្រគ្នាទៅវិញ
ទៅមកផងដែរ ។

មួយរយៈពេលចុងក្រោយនេះ ការប្រើបណ្ដាញទំនាក់ទំនងសង្គម ហ្វេស ប៊ុក សម្រាប់ធ្វើជាឧប-
ករណ៍ឃោសនា និង ជេរបញ្ចោរគ្នាទៅលើអ្នកដែល ខ្លួនមិនពេញ ចិត្ដ ហាក់ដូចជាមានការពុះ
កញ្ជោលកាន់តែ ខ្លាំងឡើងៗ ។ ជាក់ស្ដែងដូចជាករណី សមាគមក្រុមហ៊ុនទូរស័ព្ទ ដែលស្ថិត
ក្រោម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលត្រូវស្នើឱ្យមានការកំណត់
តម្លៃដល់អ្នកប្រើប្រាស់នោះ ដែលចុងក្រោយក្រុមហ៊ុន ទូរស័ព្ទមួយចំនួន ដែលបានធ្វើការបញ្ចុះ
តម្លៃសម្រាប់ការហៅ ចេញយ៉ាងថោកបំផុត ដោយតម្រូវឱ្យមានការកំណត់ការហៅចេញ ក្នុងតម្លៃ
មួយ ដែលមានការឯកភាពគ្នា ដោយមានការទទួលស្គាល់ពីក្រសួងប្រៃសណីយ៍នោះ បានធ្វើឱ្យ
អតិថិជនជាច្រើន ដែលធ្លាប់ទទួលបានផល ចំណេញ ពីការហៅ ចេញក្នុងតម្លៃថោក មានការខឹង
សម្បារយ៉ាងខ្លាំងទៅលើក្រសួងប្រៃសណីយ៍ ក៏ដូចជារាជរដ្ឋាភិបាល ហើយពួកគេបាន ប្រើប្រាស់
បណ្ដាញ ទំនាក់ ទំនងសង្គមហ្វេសប៊ុក ធ្វើការរិះគន់វាយប្រហារ និងជេរបញ្ចោរទៅ លើរាជរដ្ឋាភិ
បាល ជាពិសេសលោករដ្ឋមន្ដ្រី សូរ ឃុន តាមបណ្ដាញសង្គម នេះយ៉ាងខ្លាំងក្លាបំផុត រហូតដល់
ឃ្លា ខ្លឹមសារខ្លះ អ្នកបញ្ចេញមតិ ប្រើសិទ្ធិហួសពីសីលធម៌ និងច្បាប់ទៀតផង  ។

ការប្រើបណ្ដាញ ទំនាក់ទំនងសង្គមធ្វើ ការរិះគន់ និងវាយប្រហារទៅលើរាជរដ្ឋាភិ បាលខាងលើ
ស្របពេលដែលនៅក្នុងឱកាស អញ្ជើញទៅចូលរួម ពិធី បញ្ចុះខណ្ឌសីមា វត្ដ មួយ នៅក្នុងឃុំក្ដុល
ស្រុកមេមត់ ខេត្ដកំពង់ ចាម កាលពីព្រឹកថ្ងៃទី០២ ខែឧសភា កន្លង ទៅ ខណៈដែលសម្ដេចតេជោ
ហ៊ុន សែន បានលើកពីក្រុមអ្នកប្រឆាំងបានធ្វើការជេរ បញ្ចោរ តាមបណ្ដាញសង្គមហ្វេសប៊ុកទៀត
នោះ ស្រាប់តែក្រោយមកក៏លេចឮពាក្យ ចរចាមអារាម ត្រូវបានគេផ្សព្វផ្សាយថា រាជរដ្ឋាភិបាល
សម្ដេចនាយករដ្ឋមន្ដ្រី មានគម្រោងបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះ មិនឱ្យប្រើប្រាស់
តទៅ ទៀតឡើយ ។ ដែល ព័ត៌មានចរចាមអារាមនេះ បានធ្វើឱ្យមានការជ្រួលច្របល់ សម្រាប់អ្នក
ដែល ចូលចិត្ដប្រើបណ្ដាញ ទំនាក់ទំនងនេះយ៉ាង ខ្លាំងក្លាផងដែរ ។ ឥឡូវលោក ខៀវ កាញារីទ្ធ រដ្ឋ
មន្ដ្រីក្រសួង ព័ត៌មាន និងជាអ្នកនាំ ពាក្យរាជរដ្ឋាភិបាល បានធ្វើការបំភ្លឺហើយ គឺរាជរដ្ឋាភិបាល មិន
បានបញ្ជាឲ្យបិទបណ្ដាញ ទំនាក់ទំនងសង្គមហ្វេស ប៊ុកនេះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ