CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ សណ្ឋាគារញូវយ៉ក តែជួយពន្លត់ទាន់ពេល

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះសណ្ឋាគារញូវយ៉ក ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់
បឹងរាំង ខណ្ឌដូនពេញ នាវេលាម៉ោង ១២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ
ឆ្នាំ២០១៣  តែត្រូវបានជួយបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនោះទេ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅជាន់ទី៧ នៃអគារសណ្ឋាគារ
ជាហេតុធ្វើឲ្យ មានការលំបាកក្នុងការជួយអន្តរាគមន៍ ព្រោះទុយោបាញ់មិនដល់ តែដោយសារកិច្ច
ខិតខំប្រឹងប្រែងរបស់មន្រ្តីពន្លត់អគ្គិភ័យ បានយកទុយោទឹកតនិងបាញ់ពន្លត់ ការឆាបឆេះនេះទៅ
វិញទាន់ពេលវេលា គឺនៅវេលាម៉ោង ប្រមាណ១២ និង៤៥នាទីរំលង អាធ្រាត្រ ពោលតែជាង១០
នាទីប៉ុណ្ណោះក្រោយពេលកើតហេតុ។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច អគ្គិភ័យនេះអាចបណ្តាលមកទុស្សេចរន្តអគ្គិសនី។
តែជាសំណាងល្អ មិនបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ គឺឆេះតែគ្រែ និងពូកបន្តិបន្តួចប៉ុណ្ណោះ។
តែអ្វីដែលគួរឲ្យកត់ សម្គាល់នោះ គឺភ្ញៀវជាជនបរទេសជាច្រើននាក់ បានភ័យស្លន់ស្លោដាច់ដំណេក
ទាំងកណ្តាលរាត្រី៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ