CamNews

ព័ត៌មានជាតិ 

អ្នកបើករថយន្ត ឲ្យរថយន្តក្រុង រិទ្ធមុនី វាយអ្នករត់ម៉ូតូកង់បី បែកក្បាលហូរ ឈាមជោគដី

ភ្នំពេញ៖ អ្នកបើករថយន្ត របស់ក្រុមហ៊ុន ដឹកជញ្ជូន រិទ្ធមុនី ដែលគេមិន ទាន់ស្គាល់ អត្តសញ្ញាណ
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នេះ បានវាយ អ្នករត់ម៉ូតូកង់បី បណ្តាលឲ្យបែកក្បាល
ហូរឈាមជោគដី ត្រូវបានគេ ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យព្រះកេតុមាលា ។ ដោយឡែក
អ្នកបើករថយន្ត ឲ្យក្រុមហ៊ុន រិទ្ធមុនី មិនទាន់ត្រូវចាប់ ខ្លួនពីសំណាក់ សមត្ថកិច្ច នោះឡើយ។

សេចក្តីរាយការណ៍កន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នេះ
វេលាម៉ោង ប្រហែល ៥៖២០នាទី បុរសអ្នករត់ម៉ូតូកង់បី បានឌុបភ្ញៀវម្នាក់ មកកាន់ចំណត រថយន្ត
ក្រុង របស់ក្រុមហ៊ុន រិទ្ធមុនី នៅខាងក្រោយ សាលាខណ្ឌដូនពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ហើយពេលធ្វើដំណើរ មកដល់ អ្នករត់ម៉ូតូកង់បី រូបនេះបានទារ លុយពីអ្នកជិះចំនួន៤ម៉ឺនរៀល ។

នៅពេលនោះ អ្នកបើករថយន្ត ដែលជនបង្កនោះ បានសួរថា ហេតុអ្វីថ្លៃអ្វីម្ល៉េះ ? ហើយក៏ត្រូវជន
រងគ្រោះឆ្លើយតប ទើបធ្វើឲ្យ ជនបង្កខឹង វាយបណ្តាលឲ្យបែកក្បាលហូរឈាមជោគដី។ ក្រោយ
រងរបួសធ្ងន់ ហើយត្រូវគេនាំទៅមន្ទីរពេទ្យ ស្រាប់តែជន បង្កតាមវាយ រហូតដល់មុខវត្តស្រះចក
ដោយវាយនឹងប៉ាន់តែទៀតផង។ យ៉ាងណាក៏ដោយ ជនបង្ករហូត មកដល់ពេលនេះ មិនទាន់ត្រូវ
ចាប់ខ្លួននៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ