CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនមន្រ្តី ក្រសួងផែនការ និងបក្ខពួក ២នាក់ នៅមុខមជ្ឈមណ្ឌល Rock

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យក២ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ បានចាប់ខ្លួនមន្រ្តី នៅក្រសួងផែនការ និងបក្ខពួកម្នាក់ ទៀតពីបទចាយ គ្រឿងញៀនខុសច្បាប់ ស្ថិតនៅមុខមជ្ឈមណ្ឌល Rock តាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោក ធឿង ម៉ៅ នាយការិយាល័យក២ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ កម្លាំងរបស់លោក បានដកហូតម៉ូតូមួយគ្រឿង រថយន្តមួយគ្រឿង និងថ្នាំក្រវីគ្រប់ពណ៌ ចំនួន៦៨គ្រាប់ ហើយនៅល្ងាចថ្ងៃដដែលនេះ កម្លាំង សមត្ថកិច្ច ដឹកនាំ ដោយតំណាងអយ្យការ បានបន្តចុះទៅឆែកឆេរបន្ទប់ជួល ស្ថិតនៅ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ប៉ុន្តែមិនរកឃើញអ្វីនោះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល 


Tags: Social News Cambodia PP