ភ្នំពេញៈ ព្រះបរមរូប ព្រះបរមរតនកោដិ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ
ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងត្រូវរៀបចំ ព្រះរាជពិធីក្រុងពាលី
នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នេះ ដើម្បីធ្វើពិធីអភិសេក នៅព្រឹកស្អែក នាសួនច្បារ ខាង
កើតវិមានឯករាជ្យ ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ប្រមាណ១០០០នាក់ និងចូលរួម
ក្នុងព្រះរាជពិធី អភិសេក ព្រះបរមរូប ព្រះបរមរតនកោដិ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ស្អែក
នេះ ។
ជាមួយគ្នានោះផងដែរផ្លូវមួយចំនួននៅក្បែរ វិមានឯករាជ្យ និងក្បែរសួនច្បារវិមានឯករាជ្យ និងត្រូវ
បានបិទជា បណ្តោះអាសន្ន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីអភិសេក ព្រះបរមរូប
ព្រះបរមរតនកោដិនេះ ។
សូមបញ្ជាក់ផងដែរថា ព្រះបរមរូប ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ
បិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ត្រូវបានរៀបចំពិធីសែនក្រុងពាលី និងបញ្ចុះ
បឋមសិលាសាងសង់ ក្រោម អធីបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសួនច្បារ
ខាងកើត វិមានឯករាជ្យ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល