ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេង ដែល ភាគច្រើន ជាសិស្សនៅវិទ្យាល័យជម្ពូវ័ន្ដ ជាប់ពាក់ព័ន្ធ នឹង
សកម្មភាពប្លន់ប្រដាប់ អាវុធ ឃាតកម្ម បង្ករបួសស្នាមដេញកាប់ ចាក់គ្នា និងបង្កអសន្ដិសុខក្នុង
សង្គម ត្រូវ បានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នៅវេលាម៉ោង ២
រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ មុន ពេលបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១១ ខែតុលា។
នៅក្នុងសន្និសីទកាសែត មេបញ្ជាការ រងអាវុធហត្ថ រាជធានីភ្នំពេញ លោក ពូ ដាវី បាននិយាយថា
ជនសង្ស័យទាំង ៥នាក់ គឺ ជាប់ពាក់ព័ន្ធនឹងសកម្មភាពប្លន់ប្រដាប់ អាវុធ និង អំពើឃាតកម្ម ព្រម
ទាំងបញ្ហា អស្ថិរភាព មួយចំនួនក្នុងសង្គម ដូចជា ដេញកាប់ចាក់គ្នា និងវាយសិស្សសាលាយក
លុយជាដើម ។
បើតាមលោក ពូ ដាវី ជនសង្ស័យទី១ ឈ្មោះ ហួត ឈៀងម៉េង ទី២ ឈ្មោះ លី ភ័ណ្ឌសុភាសុថារៈ
ទី៣ ឈ្មោះ វ៉ាន់ នីផានិត ទី៤ ឈ្មោះ ហែម ចំរើន និងទី៥ ឈ្មោះ ឈិន គន្ធា ដែលពួកគេមានអាយុ
ចន្លោះពី ១៨ឆ្នាំ ទៅ២០ឆ្នាំ និងខ្លះជាសិស្សនៅវិទ្យា ល័យជម្ពូវ័ន្ដ ។
លោក ពូ ដាវី បានបន្ដថា ក្រោយពីមាន ករណីប្លន់ប្រដាប់អាវុធ កើតឡើងក្នុងរាជ ធានីភ្នំពេញ បូក
រួមទាំងករណីជិះម៉ូតូដេញបាញ់គ្នា តាមបណ្ដោយផ្លូវជាតិលេខ ៤កាល ពីដើមខែតុលានេះ បណ្ដាល
ឱ្យមានអ្នករង របួស ទើបកម្លាំងអាវុធហត្ថ ក្រោយពី ទទួលបញ្ជា ពីនាយឧត្ដមសេនីយ៍ សៅ សុខា
មេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវដឹកនាំ ផ្ទាល់ពីសំណាក់ លោកឧត្ដមសេនីយ៍
រ័ត្ន ស្រ៊ាង ទើបឈានទៅដល់ការចាប់ខ្លួន ជន សង្ស័យទាំងនេះ ។ ការបង្ហាញមុខជនសង្ស័យ បាន
ធ្វើឡើងអម ដោយវត្ថុតាងរួមមាន ម៉ូតូ ៣គ្រឿង និង កាំភ្លើងខ្លី១ដើម ម៉ាក កា ៥៤ផងដែរ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល