កណ្ដាល ៖ ជនល្មើសម្នាក់ ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន ខណៈដែលបក្ខពួកចំនួន៥នាក់ ផ្សេងទៀត បាននឹងកំពុងបន្ដមានសេរីភាព បន្ទាប់ពីពួក គេបានវាយទៅលើយុវជនពីរនាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ពេលមាន ជម្លោះ នៅកន្លែងមើលល្ខោន កាលពីវេលា ម៉ោង៩និង៤០នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅចំណុចផ្លូវរទេះ ក្បែររបងវត្ដ មហាអម្ពវ័ន ភូមិឫស្សីជ្រោយ ឃុំឫស្សី ជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនរងគ្រោះពីរនាក់រងរបួស យ៉ាងធ្ងន់ធ្ងរ ទី១ ឈ្មោះយ៉ត សុភាក់ អាយុ ២១ឆ្នាំ មុខរបរ ជាអ្នកបើករថយន្ដរស់នៅ ភូមិតាង៉កស្រែ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង និងទី២ ឈ្មោះវ៉ា សត្យា ហៅ ឈីត អាយុ២១ឆ្នាំ មុខរបរ បើកគ្រឿងចក្រ រស់នៅភូមិកំពង់ព្នៅ ឃុំព្រែករំដេង ស្រុក ស្រីសន្ធរ ខេត្ដកំពង់ចាម ។ ដោយឡែកជន ល្មើសចំនួន៦នាក់ ទី១ ឈ្មោះឆុន ឈាន់ អាយុ២២ឆ្នាំ មុខរបរកសិករ ត្រូវឃាត់ខ្លួន ទី២ ឈ្មោះខុំ មុខរបរបើកគ្រឿងចក្រ ទី៣ ឈ្មោះខៃ វ៉ា មុខរបរកម្មករឡឥដ្ឋ ទី៤ ឈ្មោះ គ្រី តូ មុខរបរកម្មករ ដឹកអង្កាម ទី៥ ឈ្មោះ ស៊ិន សេង មុខរបរកម្មករឡឥដ្ឋ និងទី៦មិន ស្គាល់អត្ដសញ្ញាណ ដែលពួកគេទាំង៥នាក់ នេះ រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្ដកណ្ដាល បានរត់គេចខ្លួន អស់ ក្រោយបង្កអំពើហិង្សាទៅលើជនរង គ្រោះ ។
របាយការណ៍របស់សមត្ថកិច្ចបានបន្ដ ទៀតថា មុនពេលកើតហេតុ ជនល្មើសទាំង ៦នាក់ ជិះម៉ូតូ ២ គ្រឿងឌុបគ្នាមើលល្ខោននៅ វត្ដមហាអម្ពរវ័ន ហៅវត្ដឬស្សីជ្រោយ លុះ ពេលធ្វើដំណើរទៅដល់ពួកគេបានទុកម៉ូតូរួច ហើយនាំគ្នាទៅផឹកស្រាបៀនៅក្នុងវត្ដអស់ កន្លះកេស ក៏បានដើររៀងៗខ្លួន ។ លុះនៅ វេលាម៉ោងកើតហេតុ ជនល្មើស៥នាក់បាន មកប្រាប់ឈ្មោះឆុន ឈាន់ ថា ពួកគេមាន រឿងហើយ ហ្អែងទៅជួយវាយគ្នាផង ពេល នោះពួក គេទាំង៦នាក់ បាននាំគ្នាទៅវាយជន រងគ្រោះទាំងពីរនាក់ បណ្ដាលឱ្យបែកឈាម ពេញមុខ រួចរត់គេចខ្លួនអស់ ។ ក្រោយមាន ករណីនេះកើតឡើង កម្លាំងសមត្ថកិច្ចបានចុះ ទៅជួយអន្ដរាគមន៍ ដោយឃាត់ខ្លួនជនល្មើស បានម្នាក់ រីឯ៥នាក់ទៀតរត់គេចខ្លួន ខណៈ ដែលជនរងគ្រោះត្រូវបាន ក្រុមគ្រួសារបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យឯកជនតុសិត ជ្រោយចង្វារ ។ ដោយឡែកជនល្មើសទាំង៥ នាក់ទៀត ត្រូវបានសមត្ថកិច្ចសុំដីការ ពីតុលា ការ ដើម្បីបន្ដតាមចាប់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល