ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានអនុវត្ដតាមដីការបស់ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានឃាត់ខ្លួន មុខសញ្ញាម្នាក់ពីបទជួញដូរគ្រឿងញៀននិង ប្រើប្រាស់អាវុធខុសច្បាប់កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៥ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែក ថ្មី ខណ្ឌច្បារអំពៅ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ជននេះពីមុនជាមន្ដ្រីនគរបាល នៅខណ្ឌមានជ័យ ប៉ុន្ដែឥឡូវមិនដឹងថា បម្រើ ការងារនៅអង្គភាពណានោះទេ ព្រោះពុំ ទាន់រកឃើញឯកសារពាក់ព័ន្ធនៅឡើយ ។
តាមមន្ដ្រីនគរបាលដដែល នៅពេលចុះ ទៅចាប់ខ្លួនជននេះ ដែលមានអាវុធនៅក្នុង ដៃផងដែរ បានដកមកភ្ជង់សមត្ថកិច្ចប៉ុន្ដែ កម្លាំងសមត្ថកិច្ចបានភ្ជង់មុន ក៏ចាប់ខ្លួនតែ ម្ដង ។
យោងតាមដីការបស់លោកឆាយ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ បានបញ្ជា ឱ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះតត ចាន់ធី ហៅ អ៊ូក អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ ៣៦៩ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ត្រូវបានចោទប្រកាន់ពីបទជួញ ដូរដោយខុសច្បាប់នូវធាតុញៀននិងប្រើ ប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្ដ នៅចំណុចដីឡូត៍គ្មានលេខ ភូមិចំពុះ ក្អែក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូន ខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការ បន្ដ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល