CamNews

ព័ត៌មានជាតិ 

ស្ថានទូតអាមេរិក ផ្តល់ការជិះម៉ូតូកង់បី ដោយឥតគិតថ្លៃ អបអរអ្នកពេញចិត្ត Facebook ស្ថានទូត ៥សែននាក់

ភ្នំពេញ៖ ដើម្បីអបអរការ ការសំរេចបានជោគជ័យ ចំនួនអ្នកចូលចិត្ត Facebook របស់ស្ថានទូត អាម៉េរិកប្រចាំកម្ពុជា ដែលមានរហូតទៅដល់៥០០ ០០០នាក់ ស្ថានទូតអាម៉េរិក បានរៀបចំ ម៉ូតូកង់បីពិសេសចំនួន ៤ សំរាប់ឲ្យជិះ ដោយមិនយកថ្លៃរយៈពេល ៥ ថ្ងៃ ទៅគ្រប់ទីកន្លែង នៅក្នុងរង្វង់៥ គ.ម។ លោក អ្នកអាចសំគាល់ម៉ូតូកង់បី ទាំងនេះ ដែលមានដាក់ផ្លាកសញ្ញា ពិសេស #USA500K ។កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥។

 លោកឯកអគ្គរដ្ឋទូតអាម៉េរិក William E. Todd បានបើកជាផ្លូវការ នូវយុទ្ធនាការ ម៉ូតូកង់បី តាមរយៈ YouTube ។ ម៉ូតូកង់បី ទាំង ៤ នឹងបើកនៅទូទាំងរាជធានីភ្នំពេញ ពីម៉ោង ១២ ដល់ម៉ោង ៥ ល្ងាច ជារៀងរាល់ថ្ងៃ ដែលចេញដំណើរពីកន្លែងសំខាន់៤ គឺសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ សាកលវិទ្យាល័យ បញ្ញាសាស្រ្ត តាមមហាវិថីព្រះនរោត្តម សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា ភិបាល និងវត្តភ្នំ។ សាធារណជន អាចថតខ្លួនឯង (Selfie) បាននៅជិត ម៉ូតូកង់បី ហើយផ្ញើអ៊ី ម៉ែលមក phnompenhtwitter@state.gov ។ យើងនឹងបង្ហោះរូបដែលល្អជាងគេ នៅលើទំព័រនៃ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ។

 ចំពោះព័ត៌មានលំអិតបន្ថែមស្តីពីទំព័រ Facebook របស់ស្ថានទូតអាមេរិក ឬយុទ្ធនាការ #USA500K ឬដើម្បីរៀបចំការជិះ ម៉ូតូកង់បី ណាមួយ សូមទាក់ទងលោក ជ្រា វណ្ណរិទ្ធ មន្ត្រីព័ត៌មាន តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក chreav@state.gov ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP