ភ្នំពេញ ៖ ស្ដ្រីម្នាក់បានរងរបួសធ្ងន់ ដោយស្នាមកាំបិតចាក់ និងអារកពីសំណាក់ ជនសង្ស័យ ៤-៥ នាក់ ចូលទៅធ្វើសកម្ម ភាពដើម្បីប្លន់យកទ្រព្យសម្បត្ដិ កាលពី វេលាម៉ោង ១១យប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌសែនសុខ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលស្ដ្រីរងគ្រោះ អាត ស្រីណែត អាយុ ២២ឆ្នាំ មុខរបរ កាត់ដេរ ស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង ពេលនោះជន សង្ស័យ ៤-៥នាក់ ខ្លះនៅក្រោម ផ្ទះ និងខ្លះ ទៀតឡើងទៅលើផ្ទះ ដោយមុនដំបូងពួក គេ សុំលុយចាយ ប៉ុន្ដែ ស្ដ្រីរងគ្រោះមិនឱ្យ ក៏ ពួកគេព្រួតគ្នាយកកាំបិតចុងស្រួច ចាក់ លើដងខ្លួន និងចាប់អារកបណ្ដាលឱ្យរងរបួសធ្ងន់ រួចហើយ គេចខ្លួនបាត់អស់ដោយសុវត្ថិ ភាព ។ ក្រោយកើតហេតុបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និង ប្រជាពលរដ្ឋ នៅក្បែរផ្ទះស្ដ្រីរងគ្រោះ រួចហើយបានហៅ រថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ ម៉ែត ដឹកយកទៅភ្លាមៗ ប៉ុន្ដែជនសង្ស័យ ទាំងនេះត្រូវបានប្រជាពលរដ្ឋស្គាល់ឈ្មោះ ម្នាក់ និងជាអ្នក រស់នៅក្បែរផ្ទះស្ដ្រីរងគ្រោះ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋាន បាន និងកំពុងធ្វើការស្រាវជ្រាវដើម្បីឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងនេះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល