CamNews

ព័ត៌មានជាតិ 

ភរិយាស្នងការរង ខេត្តព្រះសីហនុ បើករថយន្ត ជ្រុលទៅបុករបងការិយាល័យចរាចរណ៏

ព្រះសីហនុ ៖ ភរិយា របស់លោក អ៊ី សុខា ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាល នគរបាលសណ្តាប់សាធារណ: ខេត្តព្រះសីហុន នៅវរលាម៉ោងប្រមាណ១១និង២០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នេះ បានបើករថយន្តប្តីរបស់ ខ្លួន ជ្រុលទៅបុករបង ការិយាល័យចរាចរណ៏ បណ្តាលឲ្យរថយន្ត និងរបង រងការខូតខាត យ៉ាងច្រើន។

សេចក្តីរាយការណ៏ ពីកន្លែងកើតហេតុ បានអោយដឹងថា ភរិយារបស់លោក អ៊ី សុខា បានមកយករយន្ត ប្តីរបស់ខ្លួន ម៉ាកលុច្សស៊ី ៤៧០ ពាក់ស្លាកនគរបាល ប៉ុន្តែពេលឡើងបើកនោះ ទំនង ជាប់ហ្គែរ ក៏ជ្រុលទៅបុករបង ការិយាល័យ ចរាចរណ៏តែម្តង ប៉ុន្តែមិនបណ្តាលអោយស្រី្តអ្នកបើកបរ រងគ្រោះរបួសនោះទេ ។

ក្រោយកើតហេតុ រថយន្ត ត្រូវបានកម្លាំងនគរបាលចរចរ នាំគ្នា ជួយយកចេញ ដើម្បីយកទៅជួសជុល ហើយចំណែករបងវិញ និងត្រូវធ្វើការជួសជុល នៅតាមក្រោយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile