CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេង២នាក់ បន្លំលួចទូរស័ព្ទ ត្រូវម្ចាស់គេចាប់បាន យំសំពះអង្វរ កុំឲ្យចាប់ខ្លួន (មានវីដេអូ)

ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុក ត្រូវបានគេចាប់អារម្មណ៍ទៅលើវីដេអូមួយ
ដែលត្រូវបានគេបង្ហោះឡើង ស្តីពីនារីវ័យក្មេងពីររូប យំទឹកភ្នែកហូររហែមរហាម សំពះអង្វរ
បុរសម្នាក់ ឲ្យដោះលែងខ្លួន បន្ទាប់ពីពួកនាងទាំងពីរ បានធ្វើសកម្មភាពបន្លំលួចទូរស័ព្ទ
ហើយត្រូវម្ចាស់គេចាប់បាន។

តាមរយះរូបភាពនៅក្នុងវីដេអូនេះ គឺនារីវ័យក្មេងពីរនាក់នេះ បានដើរធ្វើសកម្មភាពបន្លំលួច
ទូរស័ព្ទនៅក្នុងផ្សារ Mart មួយកន្លែង តែសកម្មភាពរបស់ពួកគេ ត្រូវបានបុរសម្នាក់ ដែល
ទំនងជាម្ចាស់ទូរស័ព្ទ ដែលនាងបន្លំលូកយកនោះ ចាប់បាន និងសាកសួររកហេតុផល ហើយ
ថែមទាំងថតជាវីដេអូថែមទៀតផង។

នៅក្នុងវីដេអូនោះផងដែរ បន្ទាប់ពីបានសាកសួរថា ហេតុអ្វីបានជានាងធ្វើដូច្នេះ? ត្រូបាននាង
ឆ្លើយមកវិញថា មកពីនាងគ្មានលុយ ឲ្យថ្លៃឈ្នួលផ្ទះគេ ដែលនាងបានកក់ជួលរួចទៅហើយ។

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 


Tags: nation news social ព័ត៌មានជាតិ