CamNews

ព័ត៌មានជាតិ 

បងជាប់ ខ្នោះសមត្ថកិច្ច តាមពាក្យ បណ្តឹងម្តាយអូន

កំពង់ឆ្នាំងៈ គេធ្លាប់តែឃើញ ស្នេហានេនទុំ និងនាងទាវ ក្នុងរឿងនិទានតាំងពីបូរាណ កាលមក
ដែលក្នុងសាច់រឿន ទុំនិងនាង ទាវ ត្រូវបានក្រុមយីកេ លើកយកមកសំដែង ដោយទុំនិងទាវ
ស្នេហាស្មោះស្មគ្រ័ រហូត សុខចិត្តស្លាប់ទាំងអស់គ្នា ទាំងមិន សោក ស្តាយ  ប៉ុន្តែរឿងរ៉ាវស្នេហា
មួយគូ ដែលបានកើតឡើងរវាង អ្នក បើកបររថយន្តដឹកសិស្ស សាលាឯកជនចំណេះទូទៅ បូរី
វិជ្ជា និងសិស្ស ដែលមានវ័យជាអានីតិជន ស្នេហា ស្មោះស្មគ្រ័ ដល់ថ្នាក់នាងសុខចិត្តប្រគល់ខ្លួន
ប្រាណ ជូនបងជាច្រើនដង រាប់មិនអស់ រហូត ឪពុកម្តាយ មានការសង្ស័យ ហើយក៍បានដាក់
ពាក្យបណ្តឹង មកកាន់អធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង ធ្វើការស្រាវ ជ្រាវ រហូតចាប់ឃាត់ខ្លួន
ជនសង្ស័យ ដែលជាអ្នកបើកបរ រថយន្តរូបនោះ ។

សមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឹម គ្រឹស្នា អាយុ២៧
ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាអ្នកបើកបររថយន្តដឹកសិស្ស
សាលាចំណោះទូទៅ បូរីវិជ្ជា ហើយមានការទំនាក់ទំនង រហូតស្រឡាញ់គ្នាជាមួយនាង ល.ហ.ឡ
អាយុ១៤ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង តាំងពីចុងឆ្នាំ២០១២ រហូតឈានដល់
ការរួមភេទជាច្រើនដងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ រូបគេទាំង២នាក់ ក៍បាននាំគ្នាចូលដេកផ្ទះ
សំណាក់ពេញ១យប់ដោយមិនឃើញកូនស្រីត្រឡប់ទៅផ្ទះ ទើបឪពុកម្តាយខាងស្រីមានការសង្ស័យ
ហើយ ឃើញយុវជន ឃឹម គ្រឹស្នា ចេះតែទូរស័ព្ទមកកូនស្រី របស់គាត់ជាញឹកញាប់ ទើបឪពុកម្តាយ
យកលេខ ទូរស័ព្ទ ប្តឹងសមត្ថកិច្ចស្រាវជ្រាវ ឈាន់ដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។
នាង ល.ហ.ឡ បានប្រាប់អ្នកយកពត៌មានយើងឲ្យដឹងថា នាងបាន ស្រឡាញ់យុវជន ឃឹម គ្រឹស្នា
ដោយស្មោះ សុខចិត្ត តាមទៅរស់នៅជាមួយ ឃឹម គ្រឹស្នា បើទោះត្រូវទៅនៅ ក្នុងពន្ធនាគារ យ៉ាង
ណាក៍ដោយ ។

បើយោងតាមច្បាប់ស្តីពីការជួញដូរ មាត្រា៤២ បានចែងថា ជនណាដែលបានរួមភេទជាមួយ អនី
តិជន ត្រូវផ្តន្ទារទោសជាប់ ពន្ធនាគាពី៥ឆ្នាំ ទៅ១០ឆ្នាំ ។

ស្នេហារវាងបុរសនិងស្រ្តី ភាគច្រើនបុរសតែងតែទទួលបានផល ដោយខាងស្រីប្តឹងខាងប្រុស ពីបទ
លួង លោមរំលោភ សេពសន្ថវៈ រហូតដល់ជាប់ពន្ធនាគារ ។ ដូច្នេះ សូមយុវជនទាំងឡាយ ត្រូវមាន
ការ ប្រុង ប្រយត្ន័មុននិងធ្វើការរួមភេទ ត្រូវពិចារណា ឲ្យបានល្អិតល្អន់ជាមុនសិន  ជាក់ស្តែង ដូចជា
ស្នេហាមួយ គូខាង លើនេះ យុវជន ឃឹម គ្រឹស្នា អាចនិងជាប់ពន្ធនាគារដូច ក្នុងមាត្រា៤២ នៃច្បាប់
ជួញដូរមនុស្ស ។ ប៉ុន្តែ យ៉ាងណាក៍ដោយ នាង ល.ហ.ឡ បានស្ពាយបង្វិចមកតាមគូស្នេហ៍ ដល់
កន្លែងឃុំខ្លួនជនសង្ស័យ បណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ។ បើយោង
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា  ជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់
ឆ្នាំង នៅរសៀលថ្ងៃទី០២ ខែឧសភា នោះ ៕  

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ