CamNews

តារា 

ស្មានថាលើកទីមួយ! ការពិត កញ្ញា​ ធី សុវណ្ណថា ទៅវះកាត់កែសម្ជស្សនៅប្រទេសកូរ៉េ មិនមែនតែម្តងទេ

ព័ត៌មានកំសាន្ត ៖ អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានទម្លាយការពិតប្រាប់មហាជនបានឲ្យដឹងតាមរយៈគណនីផ្ទាល់របស់នាងថា ការពិតទៅនេះមិនមែនជាលើកទីមួយនោះទេ ដែលរូបនាងនៅធ្វើការវះកាត់កែសម្ជស្សនៅឯប្រទេសកូរ៉េ ។ 

នៅក្នុងនោះផងដែរ កញ្ញាបាននិយាយថា "មូលហេតុដែលខ្ញុំសម្រេចចិត្តវះកាត់ច្រមុះ គឺដោយសារកាលពី6ឆ្នាំមុន ខ្ញុំធ្លាប់បានមក កែច្រមុះម្ដងរួចមកហើយនៅប្រទេកូរ៉េ ។ ដោយកាលនោះខ្ញុំនៅក្មេងពេក ពេទ្យប្រាប់ថា ដល់ខ្ញុំអាយុ19 ឆ្អឹងនឹងលូតលាស់ខ្លាំង ច្រមុះអាចនឹងជ្រោះគ្នា(មិនប្រក្រតី) ខ្ញុំត្រូវមកជួបពេទ្យម្ដងទៀតបើមានបញ្ហា តែដោយមិនមានពេលវេលាខ្ញុំក៏ទុករហូតដល់អាយុ 22ឆ្នាំ ដោយខ្ញុំសម្រេចត្រូវតែមកម្ដងទៀតដោយសារច្រមុះខ្ញុំដុះសាច់ច្រើន ហើយឈឺ (ច្រមុះកាន់តែរីកធំ) ដោយកាលពី6 ឆ្នាំមុនពេទ្យវះកាត់ដោយប្រើ ខ្លាញ់ពោះ នឹង ឆ្អឹងសម្បនិមិត្ត ។ សម្រាប់ការវះកាត់របស់ខ្ញុំលើកទី2នេះ ខ្ញុំមិនបានវះកាត់នៅពេទ្យដដែលទេ ដោយប្ដូរមកវះកាត់នៅ មន្ទីរពេទ្យដែលជាពេទ្យដ៏ល្បី និង ធំ ជាងគេនៅកូរ៉េ ជាលទ្ធផល ខ្ញុំពិតជារីរាយណាស់បន្ទាប់ពីវះកាត់រួច ច្រមុះខ្ញុំមិនមានបញ្ហាទៀតទេ តូចហើយស្អាតជាងមុន"។ 

ដោយយោងតាមពាក្យពេជន៍របស់ កញ្ញា​ ធី សុវណ្ណថា នេះគឺជាលើកទីពីរហើយដែលរូបនាង ធ្វើការវះកាត់កែសម្ជស្ស ព្រោះកាលពី ៦ ឆ្នាំមុន កញ្ញា ធ្លាប់វះកាត់កែសម្ជស្សរួចទៅហើយ ៕





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Thy sovantha