CamNews

ព័ត៌មានជាតិ 

រដ្ឋាភិបាលថៃ​ ច្រានចោល ការចោទប្រកាន់ របស់កម្ពុជា ក្នុងពេលបកស្រាយ សាលក្រមនៅ ICJ

មន្រ្តីក្រសួងការបរទេសថៃ បាននិយាយថា ការចោទប្រកាន់ ពីសំណាក់ភាគីកម្ពុជា នៅតុលាការ
យុត្តិធម៌ អន្តរជាតិ ដែលហៅកាត់ថា ICJ ក្នុងពេលបក ស្រាយសាលក្រម ទាក់ទងនឹងបញ្ហា ប្រា
សាទព្រះវិហារ ពុំមានមូលដ្ឋាន ច្បាស់លាស់ និងមានភាពមិនពិតឡើយ។

យោងតាម ទីភ្នាក់ងារសារព័ត៌មាន The Nation របស់ថៃ ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣
នេះបានឲ្យដឹង ដោយលើកឡើង នូវសំដីរបស់ លោក Krairavee Sirikul ប្រធានក្រុមអ្នកជំនាញ
ខាងច្បាប់ នៃមន្រ្តីក្រសួងការបរទេសថៃ បាននិយាយថា ប្រទេសកម្ពុជាព្យាយាមបង្ខូចកិត្តិយស
របស់ ខ្លួន ដោយលើកឡើងថា ភាគីថៃធា្លប់ដាក់បន្លាលួស នៅជុំវិញប្រាសាទព្រះវិហារ កាលពី
៥១ ឆ្នាំកន្លងទៅនេះ ដើម្បីកំណត់បន្ទាត់ព្រំដែន។

ប្រភពដដែល បានបន្ថែមថា ប្រទេស ថៃ បានត្រៀមខ្លួន ជាស្រេចក្នុងការបង្ហាញថា ប្រទេសកម្ពុជា
កំពុងនិយាយដោយការបំផ្លើស។ ភាគីកម្ពុជា បានថ្លែងទៅកាន់តុលាការថា ភាគីថៃ បានដាក់របង
បន្លាលួស ដោយឯកតោភាគី ហើយពុំបានស្របតាមបន្ទាត់ ដែលកំណត់ដោយតុលាការនោះទេ។

ប្រភពពីមន្ត្រី ក្រសួងការបរទេស បាននិយាយថា ប្រទេសថៃ នឹងបង្ហាញ តុលាការអន្តរជាតិ ICJ ថា
បន្ទាប់ពី ព្រះបាទ នរោត្តម សីហនុ ព្រះរាជា នៃរាជា ណាចក្រកម្ពុជា បានធ្វើដំណើរ ទស្សនកិច្ចនៅ
ប្រាសាទព្រះវិហារ ក្រោយពេលដែលថៃ បានដាក់រាយរបងបន្លាលួសនោះ ពុំមាននរណាម្នាក់ បាន
បង្ហាញ ការជំទាស់លើបញ្ហានេះឡើយ ។ជាមួយគ្នានេះដែរ មន្ត្រីទូតរបស់ចក្រភពអង់គ្លេស បារាំង
និងអាមេរិកាំង ប្រចាំនៅកម្ពុជា ក៏បានចូលរួម ក្នុង ដំណើរទស្សនកិច្ចនោះទេ។

ដោយឡែកលោក Panintan Wattanayagorn ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ប្រចាំសកល
វិទ្យាល័យ ជូឡាឡុងកន បានលើកឡើងថា ការប្រឆាំងតវ៉ា របស់ភាគីកម្ពុជា ដែលដឹកនាំដោយ រដ្ឋ
មន្ត្រីការបរទេស លោក ហោ ណាំហុង មានការរៀបចំ រចនាសម្ព័ន្ធបានយ៉ាងល្អ បើទោះបីជា ពុំមាន
អ្វីដែលថ្មីក៏ដោយ ។

ប្រទេសកម្ពុជា បានបង្ហាញហេតុផល ពីមូលហេតុដែលនាំឲ្យកម្ពុជា ព្យាយាមយកករណីនេះ មក
ឲ្យតុលាការអន្តរជាតិ ដោះស្រាយ បន្ទាប់ពីវាបាន បញ្ចប់ទៅអស់រយៈពេល ជាងប្រាំទសវត្សរ៍នោះ
ដោយសារតែ កម្ពុជា មិនអាចដំណើរការ គម្រោងអភិវឌ្ឍន៍នៅប្រាសាទព្រះវិហារបាន ដោយសារ
តែ ភាគីថៃបានដាក់ ពង្រាយកងកម្លាំងយោធានៅទីនោះ ។

លោកបានបន្ថែមថា នេះជាការដាក់សម្ពាធ ទៅលើ ICJ ។ ចំណុចនេះបានបង្ហាញថា ប្រទេស
កម្ពុជាជាអ្នកដែលមានភាពវ័យឆ្លាត ខាងនយោបាយ អន្តរជាតិ ។

លោក Panitan បាននិយាយថា ប្រទេសកម្ពុជាបានចោទប្រកាន់ប្រទេសថៃថា បានវាយប្រហារ
ប្រទេសកម្ពុជា ក្នុងអំឡុង នៃការកាន់អំណាច របស់លោក អាភីស៊ីត វីចាជីវាក់ ។ លោកបានបន្តថា
ប្រសិនបើរដ្ឋាភិបាលថៃ មានភាពក្លាហានគ្រប់គ្រាន់ ផលិតភស្តុតាងផ្សេងៗ ដូចជាខ្សែ អាត់ដើម្បី
បង្ហាញថាកម្ពុជា ជាអ្នកផ្តើមគំនិត នៃការវាយប្រហារមុន ។ កិច្ចការនេះ អាចប្រឆាំងនឹងការចោទ
ប្រកាន់របស់កម្ពុជា។

ជាមួយគ្នានេះ លោក Thitinan Pongsudhirak អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ បានជំរុញ ឲ្យ
រដ្ឋាភិបាល ពិនិត្យទៅលើការបកស្រាយ សាល ក្រម ។ លោកបាននិយាយថា ទំនាក់ទំនងទ្វេភាគី
រវាងប្រទេសទាំងពីរ ចាំបាច់ត្រូវតែថែរក្សា ឲ្យបានល្អ បើទោះបីជាប្រទេស ថៃ ត្រូវចាញ់ ឬឈ្នះក្តី
ក៏ដោយ ។លោកបានបន្ថែមថា ប្រទេស ថៃនឹងរក្សាប្រយោជន៍របស់ខ្លួន មិនខ្វល់ថា តើការកាត់ក្តី
មានលក្ខណៈបែបណាក៏ដោយ។ ប្រទេសកម្ពុជា ក៏នឹងត្រូវការធ្វើកិច្ចប្រតិបត្តិការជាមួយប្រទេសថៃ
ក្នុងការអភិវឌ្ឍន៍ ប្រាសាទព្រះវិហារ ដែលបានចាត់ចូល ក្នុងបេតិកភណ្ឌពិភពលោក។

ដោយឡែក អ្នកនាំពាក្យរបស់ក្រុមប្រជាធិបតេយ្យ ឈ្មោះ Chavanond Intarakomalyasut បានចោទ
ថា នេះជាការនិយាយ បំផ្លើសរបស់ ប្រទេសកម្ពុជា។ លោកបានបន្ថែមថា ប្រទេស ថៃចាំបាច់ មិន
អនុញ្ញាតឲ្យការចោទប្រកាន់នេះ បញ្ចប់ទៅដោយគ្មានការឆ្លើយតបឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ