CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន កូនថៅកែហាង លក់សម្ភារៈ កីឡាយីហោ ហុងស្ព័រ ក្រោយបាញ់ ១គ្រាប់ទាំងយប់

ភ្នំពេញ ៖ កូនប្រុសថៅកែហាងលក់ សម្ភារៈកីឡាយីហោហុងស្ព័រ ដែលមានទី តាំងស្ថិតនៅផ្ទះលេខ
៣១៨ តាមមហាវិថី ព្រះមុនីវង្ស ក្នុងភូមិទី៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាល
និង កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចុះទៅធ្វើ ការឡោមព័ទ្ធហាង និងឃាត់ខ្លួននៅព្រឹក ថ្ងៃទី១៩
ខែសីហា ឆ្នាំ២០១៣ នេះ បន្ទាប់ពីជនបង្កខាងលើ បានផ្ទុះអាវុធចំនួន១គ្រាប់ កាលពីវេលាម៉ោង ១
និង២៤នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃខែឆ្នាំដដែលនេះ ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនបង្កការផ្ទុះអាវុធទាំងកណ្ដាល
អាធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខាងលើនេះ បានកើតឡើងកាល
ពីវេលា ម៉ោង ១និង២៤នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ពេលនោះ
សមត្ថកិច្ច ខណ្ឌដូនពេញទាំងនគរបាល និងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើតហេតុ ប៉ុន្ដែ ធ្វើការ
យាមកាមនៅទី នោះរង់ចាំទទួលការឯកភាព ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ
ទើបអាចចូលទៅឆែក ឆេរ និងឃាត់ខ្លួនជនបង្កនេះបាន ។

មន្ដ្រីនគរបាលបានបន្ដទៀតថា លុះដល់ ព្រឹកថ្ងៃទី១៩ ខែសីហា នេះ កម្លាំងសមត្ថកិច្ច ក្រោយពី
មានការ ឯកភាពពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ រួចមក ក៏បានចុះទៅឃាត់
ខ្លួនជនបង្កឈ្មោះ សុខ ឡងឌី អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុង របស់ក្រសួងមហា
ផ្ទៃ និង ជាកូនប្រុសរបស់ ថៅកែលក់សម្ភារៈកីឡា  ទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បី
សួរនាំបន្ដទៀត ចំពោះការផ្ទុះអាវុធ ទាំងកណ្ដាលយប់នេះ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីមួយ ចំនួន នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង
១និង ២៤នាទី ស្រាប់តែឮស្នូរផ្ទុះអាវុធមួយគ្រាប់ ដែលបង្កឡើងដោយកូនថៅកែហាងលក់សម្ភារៈ
កីឡា បន្ទាប់ពីជន បង្ករូបនេះ បានបើករថយន្ដរបស់ខ្លួន ១ គ្រឿង ម៉ាកធុនត្រា ពណ៌ស គ្មានស្លាក
លេខ ។

បើតាមសាក្សីការផ្ទុះអាវុធ១គ្រាប់ ដែល បង្កឱ្យមានការភ្ញាក់ផ្អើល ប៉ុន្ដែមិនបណ្ដាលឱ្យនរណាម្នាក់
រងគ្រោះ ថ្នាក់នោះ សង្ស័យជនបង្ករូបនេះ ស្រវឹងខ្លាំងពេក ពីព្រោះទើបត្រឡប់មកពីចូលរួម ពិធីខួប
កំណើតមិត្ដភ័ក្ដិ។ យ៉ាងណាក៏ដោយបច្ចុប្បន្ន ជនបង្កការផ្ទុះអាវុធទាំងកណ្ដាលយប់ខាងលើនេះ ត្រូវ
បានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដទៀត ៕

រូបពាក់អាវក្រឡាការ៉ូនៅខាងស្តាំដៃជាជនបង្កការផ្ទុះអាវុធ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ