CamNews

ព័ត៌មានជាតិ 

នគរបាល ឃាត់ខ្លួន ឪពុកចុង បន្ទាប់ផឹកស្រាស្រវឹង វាយកូនស្រី បែកក្បាល

បន្ទាយមានជ័យ ៖ ក្មេងស្រីអាយុ ៧ឆ្នាំ ត្រូវឪពុកចុង ស្រវឹងខួប យកច្រវ៉ាក់កាន់ និងដៃ វាយបែកក្បាលដេររហូត១០ថ្នេរ ផ្អើលអ្នកភូមិ ជាច្រើននាក់ និងអន្តរាគមន៍ ទៅសមត្ថកិច្ចឃាត់ខ្លួន និងបានយក ក្មេងស្រីយក ទៅកាន់មន្ទីរពេទ្យផងដែរ ហេតុការណ៍នេះ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមការសារ ភាពពីឪពុកចុងជនដៃ ដល់បានប្រាប់ថា ខ្លួនកំពុងតែអង្គុយផឹកស្រា ថ្នាំម្នាក់ភ្លាម នោះខ្លួន បានប្រើកូនចុង រងគ្រោះឲ្យទៅទិញស្រាថែម តែកូនមិនព្រមទៅទិញឲ្យ ខ្លួនបានក្រោក ឈរនិង បាន ចាប់ដៃកូន ហើយក្នុងដៃកាន់ច្រវ៉ាក់ ហើយបានក្រវះដៃក៏ចំក្បាល បណ្តាលឲ្យបែកក្បាលតែម្តងទៅ។

លោក អ៊ុំ សុផល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ នេះថា ក្រោយពីបានទទួលព័ត៌មាន ពីពលរដ្ឋរាយការណ៍ ជូនលោកក៏បានបញ្ជាកម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត ទៅអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីខាងលើនេះ ទៅកាន់មន្ទីរពេទ្យតែម្តង ។

លោកបានបន្តថា ឪពុកចុងជនដៃដល់ឈ្មោះ ជា ជឿន អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ បុគ្គលនេះមកដល់ពេលនេះ ពុំទាន់ស្វាងស្រានៅឡើយទេ រីឯក្មេងស្រីរងគ្រោះឈ្មោះជឿន ស្រីពេជ្រ អាយុ៧ ត្រូវជាកូនចុង របួសក្បាលដេរ១០ថ្នេរ ។

ឪពុកចុងជនដៃ ដល់បានសារភាព ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានវាយ កូនស្រីចុងពិតមែន ដោយខ្លួនខឹងខ្លាំងពេក និងមិនព្រមទៅទិញស្រាឲ្យ ។

បច្ចុប្បន្នជន ដៃត្រូវបានសមត្ថកិច្ច បានសាងសំណំរឿង បញ្ជូន ទៅកាន់ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia Banteay Meanchey