CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រា ស្រឿងៗ ឡើងចាប់កូនគេ រំលោភ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

កំពង់ស្ពឺៈ កម្លាំងសមត្ថកិច្ច នគរបាលបាល ស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីបានផឹកស្រាស្រវឹង រួចធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី មិនទាន់គ្រប់អាយុម្នាក់ នៅក្នុងបន្ទប់ ហើយត្រូវបានម្តាយ របស់ក្មេងស្រីរងគ្រោះ ឃើញទាន់ បានស្រែកឆោឡោតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ទួន ឌិត ភេទប្រុស អាយុ៥៤ឆ្នាំ មុខ របរដុតធ្យូង និងធ្វើស្រែ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីផឹកស្រាស្រវឹងស្រឿងៗ ជនសង្ស័យបានធ្វើសក្មភាព ឡើងទៅលើផ្ទះ ក្មេងស្រីរងគ្រោះ រួចបានធ្វើសកម្មភាពចាប់រំលោភ តែត្រូវបានម្តាយក្មេងស្រី រងគ្រោះឃើញទាន់ ហើយបានស្រែឲ្យ គេជួយផ្អើលដល់អ្នកជិតខាងដែលរស់នៅក្នុងភូមិ ធ្វើការចាប់ខ្លួនរួចប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompong spur