ភ្នំពេញ៖ មនុស្សប្រុសស្រី ចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្តពីរគ្រឿង បើក
បុកគ្នា នៅលើកំណាត់ មហាវិថី ព្រះនរោត្តម កែងផ្លូវ៣៦០ ស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌ
ចំការមន កាលពីវេលាម៉ោង ១និង0០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ
២០១៣។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តពីរគ្រឿង ដែលបានបើកបុកគ្នា ខាង
លើនេះ មួយគ្រឿងម៉ាក ឡិចស៊ីស RX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2I-1778 និងមួយគ្រឿង
ទៀត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-1657 បានបើកបរបុកគ្នា ពេញ
ទំហឹង ខណៈពេលកំពុងបើកបរបញ្ច្រាស ទិសគ្នា ពីត្បូងទៅជើង បណ្តាលឲ្យ មនុស្ស៥នាក់ក្នុងនោះ
ស្រី៣នាក់ និងប្រុស២នាក់រងរបួសធ្ងន់ស្រាលត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្លាមៗ។
ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះ រថយន្តឡិចស៊ីសបាន បើកទៅបុក បង្គោល
ភ្លើងបំភ្លឺផ្លូវ សារធារណៈ១ដើមបណ្តាលឲ្យរថយន្តគាបជាប់នឹង បង្គោលភ្លើងទៅមុខលែងរួច។ ក្នុង
ហេតុការណ៍នេះ រថយន្តទាំងពីរគ្រឿងបានរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ចំណែក រថយន្តបង្ក ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន
ដើម្បីរង់ចាំដោះស្រាយតាម នីតិវិធីច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល