CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនជន​ សង្ស័យជាមន្ដ្រី អ.ហ ស្រុក កៀនស្វាយ ពាក់ព័ន្ធ សកម្មភាពប្លន់ នៅទួល គោក

កណ្ដាល ៖ មន្ដ្រីអាវុធហត្ថ(អ.ហ)ស្រុក កៀនស្វាយម្នាក់ ត្រូវបានកម្លាំងនគរបាល កណ្ដាលយុត្ដិ
ធម៌នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០១៣ បានឃាត់
ខ្លួន ដោយជាប់ពាក់ព័ន្ធ និងករណីប្លន់ប្រដាប់អាវុធមួយ ស្ថិតនៅ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួល
គោក កាលពី ពេលកន្លងទៅថ្មីៗនេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនបានធ្វើឡើងនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល
បន្ទាប់ពីជនសង្ស័យរូបនេះបាន រត់គេចខ្លួនអស់រយៈ ពេលជាង១០ថ្ងៃមក នោះ។

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យដែលជា មន្ដ្រីអាវុធហត្ថស្រុកកៀនស្វាយ ត្រូវបាន ឃាត់ខ្លួនខាងលើ
នេះ មានឈ្មោះពៅ ពិសិដ្ឋ អាយុប្រមាណ៣០ឆ្នាំ ហើយជននេះ បានធ្វើ សកម្មភាពភ្ជង់និងប្លន់ទ្រព្យ
សម្បត្ដិពីបុរស អ្នកមានម្នាក់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៣កន្លងទៅ ស្ថិតនៅផ្ទះមួយកន្លែងក្នុង
សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

ទាក់ទិនករណីចាប់ខ្លួនមន្ដ្រីអាវុធហត្ថ ដែលជាប់ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធ ខាងលើនេះ អធិ
ការនគរបាលខណ្ឌទួលគោក លោកហួត ចាន់យ៉ារ៉ាន់ មិនបាន ប្រាប់ពីដំណើរ រឿងនោះឡើយ ហើយ
បដិសេធថា ពុំមាន ការចាប់ខ្លួននោះទេ ។

លោកហួត ចាន់យ៉ារ៉ាន់ បានបន្ដថា សមត្ថកិច្ចរបស់លោក កំពុងធ្វើការស្រាវជ្រាវ លើករណីនេះ ។

យ៉ាងណាក៏ដោយជនសង្ស័យជាមន្ដ្រី អាវុធហត្ថរូបនេះ ត្រូវបានចាប់ខ្លួន ហើយ នៅរសៀលថ្ងៃទី០១
ខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ
តាមផ្លូវច្បាប់។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៣ មានករណីប្លន់ប្រដាប់ អាវុធមួយបានកើត
ឡើងស្ថិតនៅក្នុងសង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដែលបាន កើត ឡើងនៅពេលមានបុរសវ័យ
ចំណាស់ សំបូរ ដោយទ្រព្យសម្បត្ដិម្នាក់ បានចូលទៅលេង ផ្ទះស្រី ស្នេហ៍របស់ខ្លួន ។

សមត្ថកិច្ចបានឱ្យដឹងថា នៅផ្ទះស្រីស្នេហ៍ វ័យក្មេងខាងលើនេះ មានស្ដ្រីពីរនាក់ស្នាក់ នៅដោយម្នាក់
ជាស្រីស្នេហ៍របស់បុរសវ័យ ចំណាស់ ដែលមិនទាន់ស្គាល់ អត្ដសញ្ញាណ និងនារីម្នាក់ទៀត ឈ្មោះ
ថោង ស្រីទូច ដែលត្រូវជាសង្សារ របស់ឈ្មោះពៅ ពិសិដ្ឋ ដែលជាជនសង្ស័យ។

មុនពេលកើតហេតុនៅពេលដែលជនរងគ្រោះ ចូលទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ស្រាប់តែជន
សង្ស័យរូបនេះ បានយកកាំភ្លើង ទៅភ្ជង់ ហើយប្លន់យកលុយ ចំនួន៧០០០ ដុល្លារ នាឡិកាដៃនិង
ចិញ្ចៀនពេជ្រ សរុប ទឹកប្រាក់អស់ជាច្រើន រួចហើយជនសង្ស័យ បានរត់គេចខ្លួនបាត់ តាំងពីពេល
នោះមក។

ក្រោយពីមានករណីប្លន់ខាងលើនេះ ដែល ដំបូងឡើយសមត្ថកិច្ចខណ្ឌទួលគោក បាន បដិសេធថា
គឺជាការយល់ច្រឡំ ដើម្បីកុំឱ្យ ថ្នាក់លើស្ដីបន្ទោស។

ចំណែកកម្លាំងនគរបាល កណ្ដាលយុត្ដិធម៌រាជធានីភ្នំពេញ ដោយមាន ការបញ្ជាផ្ទាល់ពីលោកស្នងការ
និងស្នងការ រងទទួលផែន ក្រោយពីទទួលព័ត៌មាននិង បណ្ដឹងបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដ
ទុកដាក់ និងតាមជំនាញរបស់ខ្លួនរហូតដល់ ឈានចាប់ខ្លួនជនសង្ស័យនេះតែម្ដងទៅ ដែលជាមន្ដ្រីអា
វុធហត្ថនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ក្រោយពីការឃាត់ខ្លួនជន សង្ស័យខាងលើ ត្រូវបាន
សាកសួរនៅស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ  ហើយបាន កសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅ
កាន់ តុលាការនារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៣ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ គេ សង្កេតឃើញថា មានករណីប្លន់ប្រដាប់អាវុធ បានកើតឡើងជា
បន្ដបន្ទាប់នៅតាមខណ្ឌមួយ ចំនួន ប៉ុន្ដែករណីខ្លះ ត្រូវបាន កម្លាំងសមត្ថ កិច្ចទាំងនគរបាលនិងអាវុធ
ហត្ថ បង្ក្រាបបាន មុខសញ្ញាទាំងនោះ បញ្ជូនទៅតុលាការ ។ ជាក់ស្ដែងដូចជាករណីប្លន់ម៉ូតូស្កុបពី ពី
និស្សិត សាលាច្បាប់ នៅក្នុងទឹកដីខណ្ឌមានជ័យកាល ពីប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាលរាជធានី
ភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុង ចំណោមបក្ខពួក
ពីរនាក់ ដែលជាសិស្សនៅ វិទ្យាល័យជាស៊ីមសាមគ្គី ។

យ៉ាងណាក៏ដោយ ចំពោះករណីប្លន់ខ្លះ នៅតាមខណ្ឌមួយចំនួន សមត្ថកិច្ចខណ្ឌនោះ តែងតែលាក់បាំង
មិនឱ្យថ្នាក់លើដឹងនោះឡើយ ព្រោះខ្លាចស្ដីបន្ទោសថា នៅក្នុងទឹកដីរបស់ ខ្លួនមានបទល្មើសកើនឡើង
ដូច្នេះការលាក់ បាំងយ៉ាងនេះ នាំឱ្យមានការពិបាកស្រាវ ជ្រាវពីសំណាក់សមត្ថកិច្ចជំនាញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ