CamNews

ព័ត៌មានជាតិ 

ក្រុមកម្មករ នៅរោងចក្រ ឃីងឡែនហ្គាម៉ិន ផ្ទុះការតវ៉ា ដោយសារក្ស័យធន់

ភ្នំពេញ៖ ក្រុមកម្មករ នៃរោងចក្រ យីហោ ឃីងឡែនហ្គាម៉ិន ដែលមានទីតាំង ស្ថិតនៅ តាម
បណ្តោយ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តំាងពីថ្ងៃម្សិលមិញ រហូត
មកដល់យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ នេះ បាននិងកំពុង បន្តការតវ៉ា ដោយសារតែ ពួកគេ
ដឹងថា ចៅកែរោងចក្រ នឹងបិទរោងចក្រ ចោលតែម្តង ពីព្រោះគ្មានលុយស ម្រាប់ដំណើរការ
បន្តទៀត (ក្ស័យធន់) ហើយទាមទារ ការបើកប្រាក់ខែ របស់ពួកគេ ឲ្យបានគ្រប់។

សេចក្តីរាយការណ៍ ពីក្រុមកម្មករ ដែលចូលរួមការ តវ៉ាក្នុងចំណោម ក្រុមកម្មករ ជាង៣០០នាក់
បានឲ្យដឹងថា ប្រាក់ខែរបស់ពួកគេមិនត្រូវបានបើកគ្រប់ តាំងពីខែកញ្ញាឆ្នាំ២០១២មកម៉្លេះ ពោល
បានបើក តែត្រឹម៥០ ភារយតែប៉ុណ្ណោះ (ប្រហែល៤៥ដុល្លារ)។

កម្មករទាំងនេះបាន បន្តថា ដោយដឹងថា ចៅកែរោងចក្រ មានគម្រោងការ បិទរោងចក្រ នឹងប្រុង
នាំ ម៉ាស៊ីន និងឥវ៉ាន់ចេញនោះ ក្រុមកម្មករ បាននាំគ្នាតវ៉ា ដើម្បីទាមទារ ប្រាក់ខែរបស់ពួកគេ តែ
ម្តងទៅ។ យ៉ាងណាក៏ដោយ នៅកន្លែងធ្វើការ តវ៉ារបស់ ក្រុមកម្មករទាំងនោះ កម្លាំងសមត្ថកិច្ច
មូលដ្ឋាន ជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ក្នុងគោលបំណង រក្សាសន្តិសុខ ជូននិងការពារ
ក្រែងលោ មានរឿង កើតអ្វីមួយ កើតឡើង ជាយថាហេតុ។

ដោយឡែក ខាងតំណាង រោងចក្រ ឃីងឡែនហ្គាម៉ិន ដើមអម្ពិល មិនអាចទាក់ទង បាននោះទេ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ