CamNews

តារា 

នាង Virithipa ធ្វើខ្លួនស្អាតបាតជាងមុន បន្ទាប់ពីអតីតស្វាមីមានស្រីផ្សេង ក្រោយលែងលះមិនទាន់បាន ១ ខែផង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង Virithipa Phakdeeprasong ទើបតែលែងលះស្វាមីប្រហែលជាង ១ ខែនេះទេ ហើយស្វាមីរបស់នាងគឺលោក chakrit yamnam ស្រាប់តែផ្ទុះដំណឹងថា មានស្រីថ្មីទាំងដែលមិនអាលោះអាល័យរូបនាងទាល់តែសោះ ទើបធ្វើឲ្យតារាស្រីរូបងាកពីការខូចចិត្តមកធ្វើខ្លួនឲ្យស្អាតបាតជាងមុន ។ 

ដោយយោងតាមការបង្ហោះរូបថតតាមរយៈគណនី instagram របស់នាង Virithipa Phakdeeprasong បានឲ្យដឹងថា តារាស្រីវ័យ ៣៥ រូបនេះហាក់មានសម្រស់ស្រស់ស្អាតជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីឈឺចាប់រឿងជិវិតគូអស់ចិត្តអស់ចង់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Virithipa Phakdeeprasong និងអតីតស្វាមី chakrit yamnam បានសម្រេចចិត្តលែងលះគ្នា កាលពីថ្ងៃ ១៩ ខែមុននេះ ហើយបើរាប់មកដល់ថ្ងៃនេះជាង ១ ខែទៅហើយដែលតារាល្បីទាំង ២ ដួងនេះបានលែងលះគ្នា ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់នាង Virithipa Phakdeeprasong នៅខាងក្រោមទាំងអស់គ្នា ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG