CamNews

ព័ត៌មានជាតិ 

នាវាចម្បាំងឥណ្ឌាខ្នាតយក្ស ២គ្រឿងមកទស្សកិច្ច នៅកម្ពុជា ដោយចូលចត នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាវាចម្បាំង ប្រទេសឥណ្ឌា ចំនួន២គ្រឿង បានចូលចតនៅ កំពង់ផែស្វយ័ត ក្រុង ព្រះសីហនុ ​នៅវេលាម៉ោង ០៩ និង០០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ ហើយនឹងធ្វើការចាក ចេញទៅវិញនៅថ្ងៃទី២៧ វេលាម៉ោង០៩ព្រឹក ។

ប្រភពពីសមត្ថិកិច្ច បានអោយដឹងថា នាវាទាំង២គ្រឿងនោះមានឈ្មោះ ១.នាវាឈ្មោះ INS KAMORTA (P28) មានបណ្តោយប្រវែង ១០៩ម៉ែត្រ ទទឹង ១៣,៧០ម៉ែត្រ ទម្ងន់ផ្ទុក ៣៥០០តោន មានល្បឿន ៥៩គីឡូម៉ែត្រក្នុង១ម៉ោង ចំនួនទាហាន ១៨០នាក់ ក្នុងនោះនាយទាហាន ២០នាក់ ដឹកនាំដោយ មេបញ្ជាការ វរនាវីត្រី MANOJ JHA ។ ២.នាវាឈ្មោះ INS RANVIR (D54) មានបណ្តោយប្រវែង ១៤៧ម៉ែត្រ ទទឹង ១៥,៨០ម៉ែត្រ ទម្ងន់ផ្ទុក ៥០៥៥តោន មានល្បឿន ៦៥គីឡូម៉ែត្រក្នុង១ម៉ោង ចំនួន ទាហាន ៤៥០នាក់ ក្នុងនោះនាយទាហាន ៥០នាក់ ដឹកនាំដោយមេបញ្ជាការ វរនាវីឯក  JA SWINDER SINGH

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលបានដឹកនាំ នាយ នាយនាវីរង ទៅទទួលស្វាគមន៍ភ្ញៀវកិត្តិយសក្នុងពិធីនោះបានថ្លែងមតិស្វាគមន៍ និងជូនពរដល់ គណៈប្រតិភូសូមអោយមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ហើយជាពិសេសរីករាយ ជានិច្ច ក្នុងកិច្ចសហការ និងការទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ។ មេបញ្ជាការនាវាចម្បាំងឥណ្ឌា ទាំង២ លោក វរនាវីឯក  JASWINDER SINGH បានថ្លែងក្នុងពិធីនោះថា កាលឆ្នាំ២០០៩ លោកបានដឹកនាំនា វាចម្បាំងផ្សេងទៀតមកទស្សនកិច្ចនៅប្រទេសកម្ពុជាម្តងរួចហើយ ដោយឡែកឆ្នាំនេះ លោកដឹកនាំនាវាចម្បាំងទាំង២គ្រឿងនេះ មកទស្សនកិច្ចនៅកម្ពុជាម្តងទៀត ។ លោកមេបញ្ជាការក៏បានបញ្ជាក់ថា  នាវាឈ្មោះ INS KAMORTA (P28) គឺប្រទេសឥណ្ឌាផលិត ដោយខ្លួនឯង ហើយមានរយៈពេលប្រើប្រាស់ទើបតែបាន១ឆ្នាំប៉ុណ្ណោះ ។ ហើយការដែលលោកនាំនាវានេះទស្សនកិច្ច នៅប្រទេសកម្ពុជា គឺចង់បង្ហាញពីសារៈសំខាន់ នៃនាវានេះ មានដល់កំរិតណា ? ។ លោកមេបញ្ជាការ ក៏បានបន្ថែមទៀតថា រូបលោកនឹងសហការីរីករាយ នឹង សហការហ្វឹកហ្វឺនដល់នាយ នាយរង និងពលនាវី កងទ័ពជើងទឹកកម្ពុជា ។ តាមគំរោងថ្នាក់ដឹកនាំនាវាចម្បាំង ឥណ្ឌានេះ នឹងចូលជួបលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តនារសៀលម៉ោង១៥ និង១៥នាទីនេះផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile