CamNews

ព័ត៌មានជាតិ 

បញ្ចុះសព បិតាសម្តេចតេជោ សែន នៅព្រឹកថ្ងៃនេះ

ភ្នំពេញ៖ ក្រោយបញ្ចប់ ពិធីបុណ្យសព តាមប្រពៃណីខ្មែរ ក្នុងផ្លូវព្រះពុទ្ធ សាសនា អស់រយៈពេល
មួយសបា្តហ៍ នៅភូមិគ្រិះក្បែរ វិមានឯករាជ្យរួចមក នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣នេះ សព
អ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវបានបញ្ចុះ នៅវត្តព្រះបារមីវង្កដ្ឋបូរី ក្នុង
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ការដង្ហែសព អ្នកឧកញ៉ាមហាភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង បានធ្វើឡើងកាល ព្រឹកព្រលឹម
ស្រាងៗ ចេញពីភូមិគ្រិះ ឆ្ពោះទៅវត្តខាងលើនេះ ដោយមានការចូលរួម ជាច្រើននាក់ ដោយទឹកមុខ
ក្រៀមក្រំ និងយំស្រណោះ យ៉ាងពន់ពេក។

សូមបញ្ជាក់ថា អ្នកឧកញ៉ាមហា ភក្ដីសប្បុរិ សភោគាធិបតី ហ៊ុន នាង បានទទួលមរណភាព កាល
ពីព្រឹកទៀបភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដោយជរាពាធ ក្នុងជន្មាយុ ៩០ឆ្នាំ។

ក្នុងពិធីបុណ្យសព របស់អ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង មានថ្នាក់ដឹកនាំ ប្រ-
ទេសមួយចំនួន នៅជាប់ភូមិដ្ឋាន ប្រទេសកម្ពុជា បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ក្នុងនោះរួម
ទាំងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ