CamNews

ព័ត៌មានជាតិ 

ផ្អើលប្រជាពលរដ្ឋ រត់ជាន់គ្នា ខណៈអណ្តាតភ្លើង ឆាបឆេះបង្គោលភ្លើង

ភ្នំពេញ ៖ អណ្តាតភ្លើង បានឆាបឆេះឡើងយ៉ាង សន្ធោសន្ធៅ នៅលើបង្គោល ភ្លើងថ្ម មួយ
កន្លែង ស្ថិតនៅតាម បណ្តោយផ្លូវលេខ ៤៨៨ កែងផ្លូវលេខ ៩៩ ជិតខា រ៉ាអូខេ បុប្ជាជាយដែន
ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ២១ និង ០០ នាទីយប់ថ្ងៃទី ១៤ ខែ
មិថុនា ឆ្នាំ ២០១៣ ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋរស់ នៅជុំវិញកន្លែងកើតហេតុនេះមានការ
ភ័យតក់ស្លុកយ៉ាងខ្លាំង ។

ចំពោះអគ្គិភ័យនេះ បានឆាបឆេះឡើង អស់រយះពេល ជិត មួយម៉ោង ទើបអណ្តាតភ្លើង បាន
រលត់ទៅវិញ ដោយ សារបងប្អូនប្រជាពលរដ្ឋសហការគ្នាជាមួយនឹង អាជ្ញាធរមូលដ្ឋាន យក
បំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ អណ្តាត ភ្លើងដែលកំពុងឆាបឆេះ ។

ក្នុងប្រតិបត្តិការណ៍ ខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា គឺបង្កឡើងដោយ ទុរស្សេខ្សែភ្លើង បង្កឲ្យឆាបឆេះដុំខ្សែដែលរុំនៅជុំវិញបង្គោលភ្លើង កើតជាអគ្គិភ័យ ឡើងយ៉ាងសន្ធោសន្ធៅ នឹង
មាន ការភ្ញាក់ផ្អើលឆោម ឡោយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋកំពុងលង់លក់ក្នុង ដំណេកនាំគ្នារត់
ជាន់ជើងគ្នាចេញ ពីលំនៅដ្ឋាន របស់ពួកគាត់ ដើម្បីសុវត្ថិភាព ។ ប៉ុន្តែអគ្គិភ័យបំផ្លាញតែខ្សែ
ភ្លើង នឹងស្លាកយីហោមួយចំនួននៅជិត កន្លែងកើតហេតុតែប៉ុណ្តោះពុំមានការឆាបឆេះរាល
ដាលធំដុំដល់លំ នៅបងប្អូនប្រជាពលរដ្ខនោះទេ។

គួរបញ្ជក់ថា ការពន្លត់អណ្តាតភ្លើងនេះ មានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជ
ធានីភ្នំពេញ បានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុដែរ ប៉ុន្តែមិនបានបញ្ចេញ សកម្មភាព
បាញ់ ទឹកពន្លត់ភ្លើងឡើយ ព្រោះដោយសារប្រជាពលរដ្ឋ យកបំពង់ពន្លត់បាន ឲ្យរលត់សូន្យ
សុងទៅហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ