CamNews

ព័ត៌មានជាតិ 

នាំគ្នា ឈប់ម៉ូតូ តថ្លៃស្រីយកទៅរួម ភេទ ត្រូវស្ដ្រីរកស៊ីផ្លូវភេទ និងបក្ខពួកព្រួត វាយ ប្លន់យកកាបូបលុយ

ភ្នំពេញ ៖ ស្ដ្រីរកស៊ីផ្លូវភេទម្នាក់ ត្រូវ បានកម្លាំងនគរបាល ប៉ុស្ដិ៍ស្រះចក ឃាត់ខ្លួន រីឯបក្ខពួក
៥នាក់ផ្សេងទៀត រត់គេចខ្លួន បន្ទាប់ពីពួកគេ ធ្វើសកម្មភាពព្រួតវាយ និង ឆក់យកកាបូបលុយ
ពីជនរងគ្រោះ ២នាក់ ខណៈដែលជនរងគ្រោះទាំងនេះ កំពុងតថ្លៃ ស្រី យកទៅរួមភេទ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចកបានឱ្យដឹងថា  នៅវេលាម៉ោង ១១ យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣
ស្ថិតនៅមុខផ្ទះលេខ ៣០ ផ្លូវ លេខ ៧០ ភូមិទី២១ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ជនរងគ្រោះ
ឈ្មោះ ឯក ចាន់ថុល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាអ្នក បើករថយន្ដ ស្រុកកំណើតនៅភូមិ
កោះឈើ ទាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្ដ កំពង់ស្ពឺ រួមជាមួយមិត្ដភ័ក្ដិផ្សេងទៀត បាន ជិះ
ម៉ូតូគុប ១គ្រឿង ឈប់នៅកន្លែងកើត ហេតុ ដើម្បីតថ្លៃស្ដ្រីរកស៊ីផ្លូវភេទ យកទៅ រួមភេទ ។ ប៉ុន្ដែ
ពេលកំពុងឈប់តថ្លៃនោះ ស្រាប់តែជនសង្ស័យ ជាស្ដ្រីរកស៊ីផ្លូវភេទ សរុប ៦នាក់ បាននាំគ្នាចោម
រោមធ្វើសកម្មភាពវាយ និងឆក់យកកាបូបលុយ ប្រុងគេចខ្លួន ។ ប៉ុន្ដែ ក្រោយពីមានការភ្ញាក់ផ្អើល
កម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក បានចុះទៅកាន់កន្លែងកើតហេតុ ហើយឃាត់ខ្លួនរកស៊ី ផ្លូវភេទម្នាក់
ឈ្មោះ ស៊ុង វ៉ាន់ អាយុ ៣១ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៨៥ ផ្លូវលេខ ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សី
កែវ ខណៈដែល បក្ខពួក ៥នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យរូប នេះ ត្រូវបាន
ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូន
ទៅតុលាការ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ