បាត់ដំបង៖ កម្លាំងសមត្ថកិច្ច របស់ការិយាល័យទី២ ណនៃមណ្ឌលទី៥ ក្នុងខេត្តបាត់ដំបង ដឹកនាំ
ដោយលោក ក្លូត សំអាន នៅព្រឹកទៀបភ្លឺ បានចេញចាប់ រថយន្តម៉ាកយីឌុប មួយគ្រឿង ដែលបន្លំ
ដឹកឈើគ្រញូង ចេញមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយស្ទាក់ចាប់បាន នៅភូមិអណ្តូង
ចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ
២០១៣ នេះ រហូតធ្វើឲ្យមានការផ្ទុះអាវុធ ស្លាប់ម្នាក់ ។
សេចក្តីរាយណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ ក្រោយពីទទួល
បានព័ត៌មានថា មានរថយន្ត ប្រភេទយីឌុប ដឹកឈើគ្រញូងពេញ ចេញពីភូមិថ្មី ឃុំស្រុកម៉ាឡៃ ខេត្ត
បន្ទាយមានជ័យ រួចមកកម្លាំងសមត្ថកិច្ច នៅការិយាល័យទី២ នៃមណ្ឌល៥ បានធ្វើការពួនស្ទាក់
ហើយឃើញរថយន្តយីឌុប និងរថយន្តតូច៣ទៅ៤គ្រឿង ទៀត។
នៅពេលនោះ ក្រោយដឹងថា មានរថយន្តរបស់ សមត្ថកិច្ចតាមចាប់នោះ ក្រុមឈ្មួញបានបើករថយន្ត
រត់ និងបាញ់មក លើសមត្ថកិច្ច ដែលជាហេតុ ធ្វើឲ្យសមត្ថកិច្ច ប្រើសិទ្ធិការពារខ្លួន បាញ់តបទៅវិញ
បានបណ្តាលឲ្យ ស្លាប់បុរសម្នាក់ មានឈ្មោះ វ័យ អាយុ ជាង៣០ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់
ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ បច្ចុប្បន្ន សមត្ថកិច្ចបាន និងកំពុងធ្វើការ ស្រាវជ្រាវបន្តទៀតជុំវិញ
ករណីនេះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល