CamNews

ព័ត៌មានជាតិ 

និសិត្សច្បាប់ ម្នាក់ស្លាប់ ដោយសារ រថយន្តបើកបុក

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុខណៈដែល រូបគេជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវ រថយន្តកូរ៉េបុក កាលពីវេលាម៉ោង២០និង៤០នាទី យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កាត់ សុធារិទ្ធ ភេទប្រុស អាយុ១៩ ឆ្នាំមុខរបធ្វើ ការរោងចក្រ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-1152 ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទាញចង្កូតបត់ឆ្វេង ក៏ត្រូវរថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ច-៨៩៤១ភព២ ធ្វើ ដំណើរក្នុងទិសដៅពី ជើងទៅត្បូង បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យ អ្នកជិះម៉ូតូស្លាប់ភ្លាម នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ច ទំនាក់ទងទៅក្រុមគ្រួសារ មកទទួលទៅធ្វើបុណ្យ តាមប្រពែណីនៅឯស្រុកកំណើត ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ច ធ្វើការវាស់វែង និងយកទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ