ភ្នំពេញ៖ បន្ទាប់ពីតារាចាប៉ីជើងចាស់ លោកតា ប្រាជ្ញឈួន បានពើបប្រទះ និងរឿងរ៉ាវថារូប លោកតា បានទទួលមរណៈភាព ដោយសារតែ ជំងឺល្បីពាសពេញ បណ្តាញទំនាក់ទំនងសង្គម Facebook មក គេសង្កេតឃើញថា មួយរយៈពេលនេះ លោកតាបានខំប្រឹងអំពាវនាវ ចង់ជួប តារាល្បីៗម្តងមួយ ដួងៗជាហូរហែ ។
ក្រោយពីតារាល្បីៗបានដឹងថា លោកតា ប្រាជ្ញ ឈួន អំពាវនាវហៅ តារាល្បី មកជួបម្តងមួយៗ នោះ គឺមានវត្តមានអ្នកសិល្បៈ លោកតា សង់ស៊ីស, កញ្ញា ស៊ុន ស្រីពេជ្រ, អ្នកនាង ខាត់ សុឃីម និងតារាមួយចំនួនទៀត បានទៅសួរសុខទុកលោកតា នៅស្រុកកំណើតឯខេត្តតាកែវ ហើយនៅ ក្នុងនោះតារាចម្រៀងយ៉េៗ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញឃ្លីបវីដេអូមួយ ដែលមានរយៈ ពេល២នាទីដោយនៅក្នុងនោះ លោកតា ប្រាជ្ញ ឈួន បានអំពាវនាវក្តែងៗថា លោកតាចង់ជួប ជាមួយតារាចម្រៀងល្បីៗ លោក ខេមរៈ សេរីមន្ត, លោក ព្រាប សុវត្ថិ និង ឌីជេ ឃ្លាំង ផងដែរ ។
ចង់ដឹងថាតាមរយៈឃ្លីបវីដេអូនោះ លោកតា ប្រាជ្ញ ឈួន បាននិយាយអ្វីខ្លះ មានតែទៅទស្សនា ជាមួយLooking TODAY ទាំងអស់គ្នា ៕
ផ្ដល់សិទ្ធិដោយ ៖ looking today