ភ្នំពេញ ៖ រថយន្ដសាមុយមន្ទីរ ពេទ្យព្រះកុសុមៈ បុករថយន្ដលុច្សស៊ីស៣០០ ពីក្រោយ ម្នាក់ៗ
ជជែក យកត្រូវតែរៀងៗខ្លួន នាំឲ្យស្ទះចរាចរគេឯង ចំណែកនគរបាលវិញ មិនដឹងនៅឯណា
នាំឲ្យមហាជន រិះគន់ថា ថាអ្នកបើកបរទៅ មិនចេះយល់យោគគ្នា ឫមិនទទួលខុសត្រូវ ចំពោះ
កំហុស របស់ពួកគេ ចុះ នគរបាលចរាចរវិញនៅទីណា បានជាទុកឲ្យភាគីទាំងពីរ ឈ្លោះគ្នា
បែកផ្សែង នៅកណ្ដាលផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ព្រឹលកថ្ងៃ ទី២៣
ខែឧសភា ឆ្នាំ២០១៣ នៅចំណុចភ្លើងស្ដុបជិត គល់ ស្ពាន អាកាស៧មករា លើផ្លូវ កម្ពុជាក្រោម
ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌតទួលគោក រាជធានីភ្នំពេញ។
រថយន្ដសាមុយ ដែលបុកគេពីក្រោយយ៉ាងពេញ ទំហ៊ឹងជារបស់មន្ទីរពេទ្យព្រះកុសុមៈ ពាក់ស្លាក
លេខ រដ្ឋ១២ ២. ០២២១ ចំណែករថយន្ដលុច្សស៊ីស ដែលត្រូវគេបុកគូថពីក្រោយ នោះពណ៌ទឹក
ដោះគោ ពាក់ស្ថាកលេខ ភ្នំពេញ 2P-1196 ។
គេមិនដឹងថា ថ្មើរណាទេ ទើបពួកគេឈប់ឈ្លោះគ្នា ហើយនៅពេលណា ទើបមាននគរ បាល
ចរាចរមកដោះស្រាយនោះទេ ព្រោះម្នាក់ៗ ធ្វើដំណើរចៀសឲ្យតែផុត ដើម្បីបន្តដំណើរទៅកាន់
គោលដៅរៀងៗខ្លួនតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល