សៀមរាប ៖ លោកគ្រូ-អ្នកគ្រូ វិទ្យាល័យ ១០មករា ក្នុងក្រុងសៀមរាប បាននាំគ្នាធ្វើកូដកម្ម មិនចូលបង្រៀនចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ទាមទារប្រធានមន្ទីរអប់រំ បណ្តេញគ្រូបង្រៀនម្នាក់ ចេញពីវិទ្យាល័យ ដោយក្រុមគ្រូបង្រៀនអះអាងថា លោកគ្រូ ជាន ស៊ន បានបង្កបញ្ហា និងជម្លោះជារឿយៗ ។
ការធ្វើកូដកម្ម របស់លោកគ្រូ-អ្នកគ្រូ បានធ្វើឲ្យសិស្សរាប់រយនាក់ អង្គុយត្រៀមត្រា នៅតាមបន្ទប់រៀនទាំងគ្មានគ្រូ។ ពាក់ព័ន្ធការធ្វើកូដកម្មនេះ នាយកវិទ្យាល័យ លោក គឹម ឡេង បានទាញទ្វាររបងបិទ ដោយមិនផ្តល់ការបំភ្លឺ ដល់អ្នក ព័ត៌មាននោះឡើយ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល