ភ្នំពេញ៖ សហចៅក្រម ស៊ើបអង្កេតអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានប្រកាសលាឈប់ពីមុខងារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយសារតែមូលហេតុផ្ទាល់ខ្លួន។
សេចក្តីថ្លែងការណ៍ របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានឲ្យដឹងថា ជាមួយនឹងការសោកស្តាយដ៏ជ្រៀលជ្រៅបំផុត ដែលលោកបានដាក់សំណើ សុំលាលែងពីតំណែង ដោយសារតែមូលហេតុផ្ទាល់ខ្លួនមួយគត់ ហើយការលាលែងនេះ នឹងចូលជាធរមាន នៅពេលចៅក្រម ដែលត្រូវជំនួស ហើយធ្វើពិធីសម្បថចូលកាន់តំណែង។
សេចក្តីថ្លែងការណ៍បន្តថា ពិតជាកិត្តិយស ដែលលោកត្រូវបានជ្រើសរើស ឱ្យបម្រើការងារជាសហចៅក្រម ស៊ើបអង្កេតអន្តរជាតិ នៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហើយមានបុព្វសិទ្ធិជាមួយនឹងសហការីអន្តរជាតិ និងកម្ពុជាដទៃទៀត ដើម្បីស្វែងរកយុត្តិធម៌ ក្នុងនាមជនរងគ្រោះជាច្រើន ដែលបានទទួលរងទុក្ខវេទនា នៅក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហម៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល